Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ខប្រហុក

‎គ្រឿងផ្សំ‬
  • ត្រីអណ្ដែង 
  • សាច់ជ្រូកបីជាន់ 
  • ប្រហុក 
  • ខ្ទឹមស 
  • ម្ទេស 
  • ស្លឹកក្រូចសើច 
  • ត្រប់ពុតលំញង
បន្លែអន្លក់
  • ត្រកួន 
  • ត្រប់ស្រួយ 
  • ត្រសក់ 
  • ផ្កាស្នោ 
  • ខ្ញី 
  • ស្វាយខ្ចី 
  • ពពាយ 
  • និងព្រលិត (ឬបន្លែផ្សេងតាមចំណូលចិត្ត)
គ្រឿងផ្សំរសជាតិ
  • ម្សៅស៊ុប 
  • ប៊ីចេង 
  • ស្ករស
  • ស្ករត្នោត
‪‎របៀបធ្វើ‬
  1. ដំបូងត្រូវយកខ្ទឹមសមកបកសម្បកចេញ និងបេះត្រប់ពុតលំញង។
  2. យកសាច់ជ្រូកបីជាន់ទៅចិញ្ច្រាំទុកមួយអន្លើរួចសឹមចិញ្ច្រាំប្រហុកឲ្យម៉ដ្ឋល្អឲ្យទុកដោយឡែក។
  3. យកត្រីអណ្ដែងទៅបំពងឲ្យស្រួយ និងឆ្អិនល្មម រួចដួសទុកឲ្យ ស្រក់ខ្លាញ់។
  4. បន្ទាប់មក ទៀត យកខ្ទឹមស គ្រាប់ពុតលំញង ម្ទេសក្រហម និងស្លឹកក្រូចសើចទៅលីងឲ្យមានក្លិនឈ្ងុយមុននឹង ដាក់ប្រេងឆា ចូល។ ចាប់ផ្ដើមបង់ប្រហុក និងសាច់ជ្រូកចិញ្ច្រាំរួចដាក់ចូលក្នុងខ្ទះឆា ជាមួយគ្នាឲ្យសព្វ សាច់។
  5. ចុងក្រោយដាក់ត្រីអណ្ដែងបំពងចូលក្នុងខ្ទះ ជាមួយប្រហុក និងសាច់ជ្រូកចិញ្ច្រាំ រួចចាក់ទឹកចូលបន្តិច។
  6. ចាប់ផ្ដើមបង់គ្រឿងផ្សំរសជាតិ រួមមាន ម្សៅស៊ុប ប៊ីចេង ស្ករស និងស្ករត្នោតក្នុងបរិមាណតិចតួច ហើយរម្ងាស់ឲ្យឆ្អិនសាច់ត្រី ដើម្បីឲ្យខប្រហុកបាត់ដំបងនេះកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។
របៀបធ្វើ ខប្រហុក Reviewed by Kagha on 11:58 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.