របៀបធ្វើ ជើងមាន់អាំង
គ្រឿងផ្សំ
- ជើងមាន់ ១ គីឡូកន្លះ
- រំដេង ១ ដុំប៉ុនមេជើង
- ស្លឹកក្រូចសើច ១៥ សន្លឹក
- ខ្ទឹមស ១៥ កំពិស
- ម្ទេស ១៥ គ្រាប់ ឬ ម្ទេសម៉ត់ ៣ ស្លាបព្រាបាយ (តាមចំនូលចិត្ត)
- ស្ករស ៤ ស្លាបព្រាបាយ
- ម្សៅស៊ុប ១ ស្លាបព្រាបាយ
- ទឹកត្រី ២ ស្លាបព្រាបាយ
- ប្រេងខ្យង ៣ ស្លាបព្រាបាយ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ប្រេងឆា ២ ស្លាបព្រាបាយ
របៀបធ្វើ
- ជើងមាន់លាងទឹកអោយស្អាត ពុះជាពីរ (កំអោយដាច់ពីគ្នា)។
- បុក ស្លឹកក្រូច ខ្ទឹមស ខ្ទឹមស និងម្ទេស ចូលគ្នាអោយម៉ត់។
- លាយ ស្ករស ម្សៅស៊ុប ទឹកត្រី ប្រេងខ្យង គ្រឿងបុក និងអំបិល ចូលគ្នាអោយសព្វ សឹមដាក់ ជើងមាន់ និងប្រេងឆា ចូលច្របល់អោយសព្វល្អ ផ្អាប់ទុក ១៥ នាទី សឹមយកទៅអាំងអោយឆ្អឹន ជាការស្រេច៕
* កាន់តែហឹល កាន់តែឆ្អាញ់។ តែបើមាន់កសិកម្ម កុំញុំាច្រើន និងញឹកញាប់ពេក!!!
អ្នកស្រី សុគន្ធារី
របៀបធ្វើ ជើងមាន់អាំង
Reviewed by Kagha
on
12:00 AM
Rating:
Reviewed by Kagha
on
12:00 AM
Rating: