របៀបធ្វើ នំក្រូចក្រឡុកស្ករស
គ្រឿងផ្សំ
- ម្សៅអង្ករដំណើប ៣០០ក្រាម
- ម្សៅអង្ករខ្សាយ ៥ស្លាព្រាបាយ
- ស្ករស ៥ស្លាបព្រាបាយ
- ខ្ទិះដូង ១ចានធ្វើឱ្យនំកាន់តែមានរសជាតិឆ្ងាញ់ ឬប្រើទឹកក៏បាន
- ស្ករស ១ចានចង្កឹះ (ទុកដាក់ក្រឡុកខាងក្រៅ)
ស្នូលនំ
- សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយឱ្យឆ្អិន)
- ប្រេងឆា ៤ស្លាបព្រាបាយ
- ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
- ខ្ទឹមក្រហម ១ដុំចិញ្ច្រាំ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស ៤ស្លាបព្រាបាយ
វិធីធ្វើ
- មុនដំបូងយកម្សៅអង្ករដំណើប, ម្សៅអង្ករខ្សាយ, ស្ករស និងខ្ទិះដូង លាយចូលគ្នាកូរឱ្យទៅជាម្សៅ។
- ពេលក្លាយជាម្សៅហើយច្របាច់ ឬនួតវារួចទុក ១០-១៥នាទីឱ្យចូលជាតិខ្ទិះដូង។
- យកប្រេងឆាដាក់ចូលក្នុងឆ្នាំងខ្ទះរួចដាក់ខ្ទឹមក្រហមឆាឱ្យ ឈ្ងុយដាក់ស្លឹកខ្ទឹម, សណ្តែកចំហុយ, ស្ករស និងអំបិលឆាចូលគ្នាឱ្យស្អិតដាច់ទឹក(ធ្វើស្នូលនំ)។
- យកស្នូលនំមកលុញជាដុំមូលតូចៗល្មម បន្ទាប់មកយកម្សៅ ១ដុំស្មានមើលឱ្យត្រូវជាមួយស្នូលធ្វើឱ្យសំប៉ែត រួចដាក់ស្នូលនំពីលើបិតម្សៅឱ្យជិតស្នូលលុញឱ្យមូល។
- បន្ទាប់ពីធ្វើរួចរាល់ហើយ យកវាទៅដាក់ចៀនឱ្យឆ្អិនស្រង់ទុកសិន។
- យកស្ករសដាក់ចូលក្នុងឆ្នាំង ដាក់ទឹកចូលបន្តិចកូរឱ្យស្កររាងស្អិតដាក់នំដែលចៀនឆ្អិន ចូលក្រឡុក ឬក៏កូរឱ្យស្ករជាប់ជាមួយនំឱ្យស្ងួតជាការស្រេច៕
របៀបធ្វើ នំក្រូចក្រឡុកស្ករស
Reviewed by Kagha
on
11:50 PM
Rating:
Reviewed by Kagha
on
11:50 PM
Rating:
