របៀបធ្វើ ស៊ុបពោត
គ្រឿងផ្សំ
- ពោតខ្ចី ៦ផ្លែ (ចិតយកតែសាច់)
- សាច់មាន់ ១គីឡូ
- ផ្សិតក្រៀម កន្លះខាំ
- ពងមាន់ ៤គ្រាប់ (គោះហើយវាយអោយសព្វ)
- ខ្ទឹមបារាំង ១ដុំ
- ខ្ញី ១ខាំ (ចិតជាចំណិតស្តើងៗ)
- ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម (ហាន់ល្អិតៗ)
- ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
- ទឹក ១លីត្រកន្លះ
- ម្សៅស៊ុប ១ស្លាបព្រាបាយ
- ស្ករ ១ស្លាបព្រាបាយ
- ម្រេច ១ស្លាបព្រាកាហ្វេ
- ម្សៅឆា ៤ស្លាបព្រាបាយ
- អំបិលបន្តិច
របៀបធ្វើ
- ដាំទឹកអោយពុះ ដាក់អំបិលបន្តិច និងមាន់ស្ងោរអោយផុយសាច់ រួចយកមកបេះជាសរសៃល្អិតៗ។
- ផ្សិតក្រៀម ដាក់ត្រាំទឹកក្ដៅហើយលាងទឹកអោយស្អាតយកមកហាន់ជាសរសៃតូចៗ។
- លាយម្សៅឆាជាមួយទឹកកន្លះចានចង្កឹះ កូអោយរលាយ។
- ដាំទឹកស្ងោរមាន់អោយពុះ ដាក់ខ្ញី ខ្ទឹមបារាំង (ដាក់ទាំងមូល) ផ្សិត និងសាច់មាន់ចូលរំងាស់ ១០នាទី សឹមដាក់ពោត រំងាស់១៥នាទីទៀត ផ្សំរស់ជាតិដោយ ម្សៅស៊ុប ស្ករ ម្រេច កូរអោយសព្វ សឹមដាក់ពង់មាន់ចូល (កូរបណ្តើ ដាក់បណ្តើ) ទុកអោយពុះសឹមដាក់ម្សៅឆាចូល កូរអោយសព្វភ្លក្សរសជាតិតាមចំនូលចិត្ត។
- ពេលញាំ បន្ថែមជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ម្រេចបន្តិច ជាការស្រេច៕
របៀបធ្វើ ស៊ុបពោត
Reviewed by Kagha
on
12:04 AM
Rating:
Reviewed by Kagha
on
12:04 AM
Rating: