Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ពងមាន់អាំង

គ្រឿងផ្សំ
  • ពងមាន់ ១០ គ្រាប់
  • ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
  • ស្ករស ១/២ ស្លាបព្រាបាយ
  • ម្សៅស៊ុប ១/២ ស្លាបព្រាកាហ្វេ
  • អំបិល ១/២ ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
  • ប្រេងខ្យង ១ ស្លាបព្រាបាយ
របៀបធ្វើ
  1. ធ្វើការគោះពងមាន់ (បក់សំបកតែបន្តិច) ដាក់ក្នុងចានមួយ រួចវៃវាអោយម៉ត់ល្អ។
  2. យកគ្រឿងផ្សំទាំងអស់លាយជាមួយពងមាន់ រួចវៃអោយចូលគ្នាសព្វល្អ។
  3. បន្ទាប់មកយកពងមាន់ទៅចាក់ចូងក្នុងសំបកវិញ រួចយកពងមាន់ទៅអាំង ដោយប្រើកំដៅ ១៥០ អង្សា ប្រហែលជា ២០ ទៅ ២៥ នាទី ឬរហូតដល់ឆ្អឹនល្អ (យកឈើចាក់ បើមានស្អឹតជាប់ឈើមិនទាន់ឆ្អឹនទេ)។
  4. ក្រោយអាំងឆ្អឹន ទទួលទានជាមួយអំបិលម្រេចក្រូចឆ្មារ និងស្លឹកជីជាការស្រេច៕
អ្នកស្រី សុគន្ធារី

របៀបធ្វើ ពងមាន់អាំង Reviewed by Kagha on 11:56 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.