Facebook និង Google ត្រូវ Hacker លួចលុយអស់ជាង ១០០ លានដុល្លារ

Facebook និង google ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរបានបាត់បង់ចំនួនទឹកប្រាក់ជាង ១០០ លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំ ដោយសារតែការវាយប្រហារមួយដែលរៀបចំយ៉ាងល្អតាមវិធីសាស្រ្ត phishing attack របស់ Hackers។
យោងតាមគេហទំព័រ Fortune មូលហេតុធំពីក្រោយការរងគ្រោះរបស់ Facebook និង google ត្រូវបែកធ្លាយ ក្រោយកាលពីឆ្នាំ ២០១៣ បុរសសញ្ជាតិលីទុយអានីម្នាក់ឈ្មោះ Evaldas Rimasauskas ត្រូវបានក្រសួងយុត្តិធម៍អាមេរិកសំរេចចោទប្រកាន់ពីបទ បង្កើតអាសយដ្ឋានអ៊ីម៉ែលក្លែងក្លាយ វិក័យប័ត្រ និងតែមអាជីវកម្ម ក្នុងការបន្លំយកទឹកប្រាក់ដែលមានតម្លៃរាប់សិបលានដុល្លារពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ។
តាមរយៈវិធីសាស្រ្តវាយប្រហារបែប phishing attack នេះ Rimasauskas ត្រូវគេជឿថា ជាទង្វើរដែលគេបានបន្លំដូចកាលពីឆ្នាំ ២០១៣ តែទោះយ៉ាងណាតាមប្រភពខាងលើបញ្ជាក់ថា Rimasauskas បានបដិសេធការចោទប្រកាន់នេះ៕
Facebook និង Google ត្រូវ Hacker លួចលុយអស់ជាង ១០០ លានដុល្លារ
Reviewed by Kagha
on
12:11 AM
Rating:
Reviewed by Kagha
on
12:11 AM
Rating: