Top Ad unit 728 × 90

ថ្មីៗ

randomposts

អង្គភាពឯកជនខ្លះបំពានអនុក្រឹត្យឈប់សម្រាក


ថ្ងៃនេះ ជាខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ០១ ឧសភា ដែលជាថ្ងៃឈប់សម្រាករបស់​មន្រ្តី​រាជការ និងបុគ្គលិកវិស័យឯកជនតាមអនុក្រឹត្យឈប់សម្រាករបស់រាជរដ្ឋាភិបាល ប៉ុន្តែតាមការកត់សម្គាល់ បើទោះបីជាថ្ងៃឈប់សម្រាកក្តី ក៍នៅតាមបណ្តារោងចក្រ សហគ្រាស និងឯកជនមួយចំនួន រាប់ទំាងអង្គភាព​ព័ត៌មានខ្លះ ធ្វើការងារជាធម្មតា ។

ប្រភពពីបុគ្គលិក កម្មករ បម្រើការងារនៅតាមរោងចក្រនិងយវិស័យឯកជនមួយចំនួន បាននិយាយថា ពួកគេបាន​ទទួលបា្រក់ថ្ងៃពិសេស(ថ្ងៃឈប់សម្រាក)ពីថៅកែរបស់ខ្លួនតាមច្បាប់ការងារ ប៉ុន្តែនៅតាមអង្គភាព ជាពិសេស​អង្គភាពព័ត៌មានធំៗខ្លះ បំពានច្បាប់ការងារដោយមិនគិតបា្រក់ឈ្នួលពិសេសឲ្យបុគ្គលិកដែលបម្រើការងារ​ថ្ងៃ​ឈប់​សម្រាក​ឲ្យអង្គភាពខ្លួននោះទេ ។

ក្រុមអ្នកដឹងរឿងបានបា្រប់ទៀតថា អង្គភាពព័ត៌មានធំៗមួយចំនួន ការឈប់សម្រាកប្រចំាឆ្នំាតាមអនុក្រឹត្យ គឺមួយឆ្នំា​ឈប់បានតែថ្ងៃបុណ្យចូលឆ្នំាប្រពៃណីជាតិខ្មែរនិងបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះ ហើយបុគ្គលិកដែល​ធ្វើ​ការងារ​នៅថ្ងៃឈប់សម្រាក ថៅកែមិនដែលគិតលុយតាមច្បាប់ការងារឲ្យទៀត ។

អ្នកមាត់ដាច បានស្នើឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចាត់មន្រ្តីអធិការកិច្ចចុះពិនិត្យនិងផាកពិន័យ​ចំពោះអង្គភាព ដែលបំពានអនុក្រឹត្យឈប់សម្រាករបស់រាជរដ្ឋាភិបាលទំាងនោះ ៕
អង្គភាពឯកជនខ្លះបំពានអនុក្រឹត្យឈប់សម្រាក Reviewed by Kagha on 8:50 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.