របៀបធ្វើ នំកង
គ្រឿងផ្សំ
- ម្សៅអង្ករដំណើប ៤០០ក្រាម
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ខ្ទិះដូង ១ចានធំ
- ស្ករសត្នោត ៣០០ក្រាម (បើស្ករដុំត្រូវកូរជាមួយទឹក)
- ល្ងរលីង ៣ស្លាបព្រាបាយ
វិធីធ្វើ
- ដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល, ស្ករត្នោតរាវ ២ស្លាបព្រាបាយ និងខ្ទិះដូងកូរឲ្យទៅជាម្សៅរួចនួតទុក ១០-១៥នាទី។
- យកម្សៅមកលុញធ្វើជាកងមូលៗរួចយកមកដាក់ចៀន (ភ្លើងដាក់ក្តៅល្មម) ពេលដែលវាអណ្តែតមកលើទុកឲ្យរាងក្រហមត្រូវស្រង់ទុកសិន។
- យកស្ករត្នោតដាក់ចូលក្នុងឆ្នាំង បន្ទាប់មកកូរវាឲ្យទៅជាស្ករតាំងម៉ែ រួចដាក់ល្ងរលីងកូរចូលគ្នា។
- យកនំដែលចៀនស្រង់ទុកមកជ្រលក់ចូលក្នុងស្ករតាំងម៉ែ តែជ្រលក់តែម្ខាងទេ ពេលរួចរាល់អាចញ៉ាំបានហើយ៕
របៀបធ្វើ នំកង
Reviewed by Mong Kul
on
10:23 PM
Rating:
Reviewed by Mong Kul
on
10:23 PM
Rating:

No comments: