របៀបធ្វើ ភ្លាកំពិសស្រស់
គ្រឿងផ្សំ
- កំពិសរស់ 200g
- គល់ស្លឹកគ្រៃហាន់ស្តើង 1ស្លាបព្រាបាយ
- រំដេងស្រស់បុកឲ្យម៉ត 1ស្លាបព្រាកាហ្វេ
- ស្លឹកក្រូចសើចហាន់ជាសសៃៗ 1ស្លាបព្រាកាហ្វេ
- អង្ករលីង(លីងដោយខ្លួនឯងឲ្យឡើងក្រហម កន្លាតឈ្ងុយល្អ) បុកឲ្យម៉ត់ 1ស្លាបព្រាបាយ
- ទឹកប្រហុកចំហុយ (បើមិនចេះញ៉ាំប្រហុកកុំដាក់) 1ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
- ខ្ទឹមក្រហមចិតស្តើងៗ 1ស្លាបព្រាបាយ
- ម្ទេសហ៊ឹរ ហាន់តូចៗ ឬុបុកឲ្យម៉ត់
- ជីរណាកាត់ប្រវែងមួយថ្នាំងដៃ 3សន្លឹក
- ជីអង្កាម 4ទៅ5ត្រួយ
- សណ្តែកកួរខ្ចីៗកាត់ខ្លីៗ 1ផ្លែ
- ត្រប់ស្រួយហាន់ស្តើង(មើលរូប) 1ផ្លែ
- ត្រកួនឈ្លក់ទឹក 1ដើម
- ស្លឹកភ្លូ 1សន្លឹក (បើមិនចេះញ៉ាំ មិនបាច់ដាក់ក៏បាន)
- ទឹកត្រីឆ្ងាញ់(មិនប្រៃពេកមិនសាបពេក) 2ស្លាបព្រាបាយ
- ម្សៅស៊ុបរ៉តឌី ឬខ្នរ 1ចឹប
- ប៊ីចេង 1ចឹប(ដាក់ក៏បានមិនដាក់ក៏បាន)
- ស្ករស 1ទៅ2ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ 3ទៅ5ស្លាបព្រាបាយ (អាស្រ័យលើចំណូលចិត្តរបស់លោកអ្នក ថាតើលោកអ្នកចូលចិត្តជូរល្មម ឬជូរខ្លាំង)
វិធីធ្វើ
- យកបន្លែ និងជីទាំងអស់មកលាងទឹក កាត់ ចិត ហាន់ រក្សាទុកមួយឡែកសិន។
- យកកំពិសរស់មកលាងទឹក រើសសម្រាមចេញឲ្យស្អាត។
- យកចានកាធុនមួយមក រួចចាក់កំពិសចូល រួចចាក់បន្លែ និងគ្រឿងទាំងអស់ចូល។
- ច្របល់ចូលគ្នាឲ្យសព្វជាតិ ភ្លក្សមើលរួចថែមថយរសជាតិតាមចំណូលចិត្ត។
របៀបធ្វើ ភ្លាកំពិសស្រស់
Reviewed by Mong Kul
on
9:43 PM
Rating:
Reviewed by Mong Kul
on
9:43 PM
Rating:


No comments: