របៀបធ្វើ នំក្រូចល្ងរ
គ្រឿងផ្សំ
- ម្សៅអង្ករដំណើប ៤០០ក្រាម
- ទឹក ៣០០មីលីលីត្រ
- ស្ករត្នោត ៤ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ល្ងរសលីង ១០០ក្រាម
សម្រាប់ស្នូលនំ
- សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយ ២០-២៥នាទី, បើដាំលាងរួចដាំតែម្តង)
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ខ្ទិះដូង ១ចានចង្កឹះ
- ស្ករត្នោត ២០០ក្រាម
- សាច់ដូងកោស កន្លះចាន
វិធីធ្វើ
- ដំបូងយកខ្ទិះដូង, ស្ករត្នោត និងអំបិលមកដាក់ដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកចំហុយ និងសាច់ដូងចូលកូរវាឲ្យស្អិតជាប់គ្នាហើយឲ្យដាច់ទឹកអស់(ធ្វើ ស្នូលនំ)។
- យកម្សៅអង្ករលាយជាមួយទឹក, ស្ករត្នោត និងអំបិលកូរវាឲ្យទៅជាម្សៅរួចពូតវាមួយសន្ទុះទុក ១០-១៥នាទី។
- យកម្សៅម្តង ១ដុំតូចល្មមតាមដែលចង់បានធ្វើឲ្យសំប៉ែត បន្ទាប់មកយកស្នូលនំលុញជាដុំមូលៗដាក់ពីលើម្សៅរួចហើយធ្វើវា ឲ្យជិតលុញឲ្យមូល។
- បន្ទាប់មកទៀតយកទៅដាក់ឲ្យជាប់ល្ងរលុញឲ្យចូលទៅក្នុងម្សៅ រួចយកទៅដាក់ចៀនឲ្យឆ្អិនជាការស្រេច (ភ្លើងបើកក្តៅល្មមបានហើយ)៕
របៀបធ្វើ នំក្រូចល្ងរ
Reviewed by Mong Kul
on
10:23 PM
Rating:
Reviewed by Mong Kul
on
10:23 PM
Rating:

No comments: