Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ក្រញាំជើងមាន់ទឹកម្ជូរម្ទេស

‪‎គ្រឿងផ្សំ‬
  • ក្រញាំជើងមាន់ ៥
  • អំបិលកន្លះស្លាព្រាកាហ្វេ
  • អំពិលទុំ
  • ម្ទេសទុំ ១០០ ក្រាម
  • ស្ករស ១ ស្លាព្រាកាហ្វេ
  • បីចេងកន្លះស្លាព្រាកាហ្វេ
  • ខ្ទឹមសចិញ្ច្រាំរួចមួយស្លាព្រាកាហ្វេ
‪‎វិធីធ្វើ‬
  1. ជាដំបូងអ្នកត្រូវយកក្រញាំជើងមាន់ដែលធ្វើរួចមកលាងសម្អាតឲ្យបានស្អាត។
  2. ដាក់ដាំទឹកឲ្យពុះ បន្ទាប់មកដាក់បង់ក្រញាំជើងមាន់ចួលបង់រងចាំរហូតដល់ជើងមាន់រាងផុយបន្ទិចស្រង់ចេញទុកមួយអន្លើ។
  3. ប្រើម្ទេសទុំ ១០០ ក្រាមដាក់ចូលក្នុងកូនចានមួយជាមួយទឹកធម្មតារួចហើយធ្វើការបន្ថែម អំបិលកន្លះស្លាព្រាកាហ្វេ, ស្ករស ១ ស្លាព្រាកាហ្វេ, បីចេងកន្លះស្លាព្រាកាហ្វេព្រមទាំងខ្ទឹមដែលបានចិញ្ច្រាំរួចមួយស្លាព្រាកាហ្វេកូរឲ្យសព្វ បន្ទាប់មកធ្វើការឆ្កៀលយកគ្រាប់ចេញពីម្ចូអំពិលចាក់បញ្ចូលទៅក្នុងខ្ទះក្តៅមួយជាបន្តមកទៀតអ្នកគួរដាក់ក្រញ៉ាំជើងចូលក្នុងខ្ទះ កូរឲ្យសព្វរងចាំដល់ចូលជាតិគា្ន ដួសក្រញ៉ាំដាក់ក្នុងចានមួយ បន្ទាប់មកដួសទឹកម្ជូរស្រោចពីលើជាការស្រេច៕

របៀបធ្វើ ក្រញាំជើងមាន់ទឹកម្ជូរម្ទេស Reviewed by Mong Kul on 10:17 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.