បន្ថយជាតិខ្លាញ់ក្នុងឈាម ដោយគ្រាប់ជីរ
គ្រាប់ជីរ ក្លាយជាជំនួយការដ៏ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ពីព្រោះគ្រាប់ជីរមានគុណសម្បត្ដិក្នុងការបំប្លែងជាតិខ្លាញ់ក្នុងឈាមអោយក្លាយជាអាស៊ីដទឹកប្រមាត់ និងជួយបង្កើនការបញ្ចេញរបស់អាស៊ីដទឹកប្រមាត់បានល្អទៀតផង ដែលជាការបន្ថយចំពោះតែជាតិខ្លាញ់ក្នុងឈាម ឬកូលេស្ដេរ៉ូលដែលមិនល្អក្នុងរាងកាយរបស់អ្នក។ ប៉ុន្ដែពុំមានផលប៉ះពាល់អ្វីនោះទេ។ គ្រាប់ជីរមិនធ្វើអោយកើតថាមពលក្នុងរាងកាយទេ។ បើទទួលទានមុនពេលបាយ នឹងធ្វើអោយក្រពះមិនទំនេរ និងមានអារម្មណ៍ថា ឆ្អែតបានយូរចាត់ទុកជាការជួយគ្រប់គ្រងបរិមាណអាហារ បានយ៉ាងល្អនិងជួយអោយប្រព័ន្ធបន្ទោបង់ធ្វើការបានល្អជាងធម្មតាទៀតផង។
លើសពីនេះទៅទៀតប្រសិនបើទទួលទានជាប្រចាំ និងជួយបន្ថយអត្រាប្រឈមនឹងការកើតជំងឺបេះដូងបាន។ ចំណែកអ្នកជំងឺទឹកនោមផ្អែមក៏គួរទទួលទានគ្រាប់ជីនេះដែរ ព្រោះគ្រាប់ជីរនឹងជួយធ្វើអោយការបឺតស្រូបរបស់ជាតិស្ករថយចុះ ជួយបន្ថយអាការវិលមុខ ជួយបញ្ចេញញើសក្នុងរាងកាយនិងបណ្ដេញខ្យល់ក្នុងពោះវៀន៕
បន្ថយជាតិខ្លាញ់ក្នុងឈាម ដោយគ្រាប់ជីរ
Reviewed by Mong Kul
on
10:26 PM
Rating:
Reviewed by Mong Kul
on
10:26 PM
Rating:

No comments: