Top Ad unit 728 × 90

ថ្មីៗ

randomposts

‎របៀបធ្វើ ប្រហុកខ្ទិះ‬

‪គ្រឿងផ្សំ‬
  • សាច់ជ្រូកបីជាន់៥ខាំ
  • ប្រហុកចិញ្ច្រាំកន្លះចានចង្កឹះ
  • ស្ករស ឬ សរ្កត្នោត ៣ស្លាបព្រាបាយ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ ទឹកត្រី ១ស្លាបព្រាបាយ
  • ខ្ទិះដូង ១ចានចង្កឹះ
  • ម្ទេសឆ្អើរ២ស្លាបព្រាបាយ
  • គ្រាប់ត្រប់ពុតលំញង កន្លះចានចង្កឹះ
  • ស្លឹកក្រូចសើច ៣ស្លឹកហាន់សសៃឆ្មាលៗ
  • ប្រេងឆា២ស្លាបព្រាបាយ
  • អន្លក់ប្រហុកខ្ទិះ បន្លែផ្សេងៗតាមចូលចិត្ត
‪‎វិធីធ្វើ‬
  1. យកសាច់ជ្រូកលាងទឹកអោយស្អាត ចិញ្ច្រាំអោយម៉ដ្ឋ។
  2. ចិញ្ច្រាំប្រហុកម៉ដ្ឋ រួចហើយ ចិញ្ច្រាំម្ទេសឆ្អើរអោយម៉ដ្ឋល្អដូចគ្នា។
  3. យកឆ្នាំងខ្ទះដាក់ប្រេងឆាអោយក្ដៅដាក់ត្រប់ពុតលំញងលិង រហូតដល់ឆ្អិនដួសដាក់ចានទុកមួយអន្លើ។ 
  4. រួចដាក់ម្ទេសឆ្អើរឆាអោយឡើងក្រហម ក្រោយមក ដាក់ប្រហុកឆាអោយឈ្ងុយទើបដាក់សាច់ជ្រូកចូល ដាក់ខ្ទិះដូងចូល ដាក់ស្ករ ប៊ីចេង ទឹកត្រី ចូលឆាអោយឈ្ងុយនិងប្រែពណ៏ក្រហមដាក់ទើបដាក់ត្រប់ពុតលំញងចូលឆារំងាស់រហូតដល់ឆ្អិន ភ្លក់រសជាតិ តាមចំណូលចិត្ត ពេលឆ្អិនដាក់ស្លឹកក្រូចសើចចូលកូរអោយសព្វ ដួសដាក់ចានញាំុផ្ទាប់បន្លែ ជាការស្រេច។

‎របៀបធ្វើ ប្រហុកខ្ទិះ‬ Reviewed by Mong Kul on 10:19 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.