របៀបធ្វើ ឆាខ្យងហូល
គ្រឿងផ្សំ
- ខ្យងហូល ៦ខាំ
- ម្ទេសឆា ៣ស្លាបព្រាបាយ
- ប្រេងខ្យង ៣ស្លាបព្រាបាយ
- ស្ករត្នោត កន្លះស្លាបព្រាបាយ
- ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
- ម្ទេស តាមចំនូលចិត្ត ហាន់ល្អិតៗ
- ប្រេងឆា ៣ស្លាបព្រាបាយ
- ជីរនាងវង ១ចានចង្កឹះ
- ទឹក កន្លះចានចង្កឹះ
- អំបិល ១ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
របៀបធ្វើ
- យកអំបិលលាយជាមួយទឹកមួយចានដែក ដាក់ខ្យងត្រាំប្រហែលជា ១ម៉ោង សឹមលាងទឹកចេញអោយស្អាត។
- ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមចិញ្រ្ចាំ និងម្ទេស ឆាអោយប្រែរពណ៌ក្រហមល្អ សឹមដាក់ម្ទេសឆា កូរអោយសព្វ។
- ដាក់ខ្យងចូល ឆាបីបួនត្រឡប់ សឹមដាក់ ស្ករ ប្រេងខ្យង និងទឹកត្រី ឆាអោយឆ្អឹន (បើស្ងួត ថែមទឹក) ភ្លក្សរសជាតិតាមចំនូលចិត្ត រួចដាក់ស្លឹកជីរនាងវងចូល កូរអោយសព្វជាការស្រេច៕
របៀបធ្វើ ឆាខ្យងហូល
Reviewed by Mong Kul
on
8:40 PM
Rating:
No comments: