Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀប​ធ្វើ​ តុងយាំបង្កង​

គ្រឿងផ្សំ
  • គល់ស្លឹកគ្រៃមួយគល់
  • បង្កងស្រស់ ៧
  • ខ្ទឹមសរ ២ ឬ ៣ កម្ពឹស
  • តុងយាំ ១ ដុំតូច
  • អំបិល ១ ស្លាព្រាកាហ្វេ
  • ទឹកត្រី ១ ស្លាព្រាបាយ
  • ស្ករ ២ ស្លាព្រាកាហ្វេ
  • ប៊ីចេង ១ ស្លាព្រាកាហ្វេ
  • ស្លឹកជី
  • រំដេង ១ ដុំតូច
វិធីធ្វើ
  1. អ្នកអាចយកខួរបង្កងចេញ ឬក៏មិនបាច់យកចេញក៏បាន រួចលាងបង្កង និងជីឲ្យស្អាត។
  2. ចិញ្ច្រាំខ្ទឹមដាក់បំពងឲ្យឈ្ងុយ​ដួសដាក់​ចាន​ទុក​មួយ​អន្លើ។ ចំណែក​ឯ​រំដេង​ត្រូវ​យក​ទៅ​ដុត​ឲ្យ​ឈ្ងុយ​ដំឲ្យទក់ រួច​ដំគល់ស្លឹកគ្រៃឲ្យទក់ដូច​គ្នា។
  3. ដាក់ដាំទឹកឲ្យពុះបន្ទាប់មកដាក់បង្កង, ជី, រំដេង និង​គល់​ស្លឹក​គ្រៃ​ចូល​ចាំ​មួយ រំពុះ​ដាក់​តុងយាំ​ចូល​កូរ​ឲ្យ​សព បន្លែម​ប៊ីចេង​ស្ករ​ទឹក​ត្រីអំបិល​ចូល(ប្រសិន​បើ​អ្នក​យក​ខួរ​បង្កង​ចេញ​បង្កង​ត្រូវ​ចាក់​ខួរ​ចូល) ចាំ​ហូត​ដល់​បង្កង​ឆ្អិន​ជា​ការ​ស្រេច។
  4. នៅពេលដែលអ្នកញ៉ាំត្រូវដាក់ក្នុងឆ្នាំងភ្លើង ដើម្បី​ឲ្យ​នៅ​ក្តៅៗ ព្រោះ​វា​អាច​ជួយបន្ថែម​ឲ្យ​មាន​រស​ជាតិ​ឆ្ងាញ់​ថែម​មួយ​កម្រិត​ទៀត។

របៀប​ធ្វើ​ តុងយាំបង្កង​ Reviewed by Mong Kul on 8:54 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.