របៀបធ្វើ បាយតំណើបស្វាយ
គ្រឿងផ្សំ
- អង្ករតំណើប
- ខ្ទិះដូង ស្ករស និង អំបិលបន្តិច
- ស្វាយទុំ
- ស្លឹកតយ
- សណ្ដែកលឿង ត្រាំទឹកអោយទន់ យកទៅលីងអោយឈ្ងុយ
វិធីធ្វើ
- លាងអង្ករឱ្យស្អាត រួចយកទៅដាក់ចំហុយប្រហែល 20នាទី រួចលើកចេញ ទុកដោយឡែកសិន ( ពេលរៀបដាក់ចំហុយ ក្រាលស្លឹកតយពីក្រោម ដើម្បីអោយបាយកាន់តែមានក្លិនឈ្ងុយ )។
- ហើយយកខ្ទិះដូង ស្ករស និងអំបិលបន្តិច មកលាយចូលគ្នា រួចយកទៅដាំឱ្យពុះ សឹមលើកចេញ។
- យកអង្ករតំណើបដែលយើងបានចំហុយទុកហើយ មកលាយជាមួយខ្ទិះដូងដែលយើងដាំហើយ ( យកខ្ទិះដូងលាយជាមួយបាយពាក់កណ្ដាល ហើយពាក់កណ្ដាលទៀតទុក ) កូរចូលគ្នាអោយសព្វ រួចយកទៅចំហុយម្ដងទៀត ទុកអោយឆ្អិន។
- ស្វាយយកមកចិតសំបកចេញឱ្យស្អាត ពុះរៀបដាក់ចាក ហើយដួសបាយតំណើបមកដាក់់ជាមួយគ្នា ហើយស្រោយទឹកខ្ទិះបន្ថែមពីលើ បាយតំណើប និង រោយសណ្ដែកលឿងពីលើបន្តិច រួចជាការស្រេច ។
- ពេលយកបាយតំណើបមកលាយជាមួយខ្ទិះដូង កុំលាយច្រើនពេក លាយល្មមបានហើយ កាលណាលាយច្រើនពេក ធ្វើអោយបាយទៅជាទ្រលាន់៕
របៀបធ្វើ បាយតំណើបស្វាយ
Reviewed by Mong Kul
on
8:12 PM
Rating:
No comments: