របៀបធ្វើ ជ្រក់ជើងមាន់
ជ្រក់ជើងមាន់ ជាម្ហូបពិសេសដែលអ្នកទាំងអស់គ្នាមិនធ្លាប់ធ្វើវាទេពីមុនមក ហើយប្រហែលជាមិនធ្លាប់បានញុាំវាមើយទៅ។ ខាងក្រោមនេះយើងនឹងបង្ហាញពីរបៀបធ្វើ ជ្រក់ជើងមាន់ ជូនអ្នកទាំងអស់គ្នាសាកល្បងធ្វើវាម្តង ថាតើឆ្ងាញ់ឫអត់ ៖
គ្រឿងផ្សំ
- ជើងមាន់ កន្លះគីឡូក្រាម
- គល់ស្លឹកគ្រៃ ៦ គល់ (កាត់ខ្លីៗ ដំអោយបែក)
- ស្ករស ១ ស្លាបព្រាបាយ
- អំបិល ៣ ស្លាបព្រាកាហ្វេរ
- ខ្ញី ១ ខាំ (ហាន់ជាបន្ទះស្តើងៗ)
- ទឹកត្រី ១ កូនចានចង្កឹះ
- ទឹកខ្មេះ កន្លះកូនចានចង្កឹះ
- ទឹក ២ កូនចានចង្កឹះ
- ម្ទេស តាមចំនូលចិត្ត (ហាន់ប្រឆិតៗស្តើងៗ ឬ ដាក់ទាំងមូល)
- ស្លឹកក្រូច ៥ សន្លឹក (ហាន់ជាសរសៃស្តើងៗ)
- ខ្ទឹមស (ហាន់ជាចំណិតស្តើងៗ)
របៀបធ្វើ
- យកជើងមាន់លាងទឹកអោយស្អាត កាត់ក្រចកចេញ រួចកាត់ជាពីរ។
- ដាក់ជើងមាន់ក្នុងឆ្នាំង ដាក់អំបិល ២ ស្លាបព្រាកាហ្វេរ ស្ករបន្តិច គល់ស្លឹកគ្រៃពីរបីចំណិត ខ្ញីបីបួនចំណិត និងទឹកចូលគ្នារួចដាក់ដាំរហូត ដល់ជើងមាន់ឆ្អឹនល្អ (ក្នុងអំឡុងពេលនោះ ឧស្សាហ៍ដួសពពុះចោល) ប្រហែលជា ៥ នាទី។
- ដួសជើងមាន់ដែលស្ងោឆ្អឹនដាក់ចូលក្នុងចានទឹកកកប្រហែលជា ២០ នាទី។
- លាយទឹកត្រី ស្ករស ១ ស្លាបព្រាបាយ ទឹកខ្មេះ ទឹក និងអំបិល ១ ស្លាបព្រាកាហ្វេរចូលគ្នា រួចដាំអោយពុះ។
- ស្រង់ជើងមាន់ដាក់ក្នុងកែវមានគំរប ដាក់គល់ស្លឹកគ្រៃ ដែលនៅសល់ ចូល ដាក់ម្ទេស ស្លឹកក្រូចសើច ខ្ទឹមស ខ្ញី និងទឹកត្រីដែលដាំរួចចូល រួចគ្របអោយជិតទុកមួយថ្ងៃអាចញុំាបាន ជាការស្រេច៕
- ញុំាជាមួយអំបិលម្រេចកាន់តែឆ្ងាញ់។
អ្នកស្រី សុគន្ធារី
របៀបធ្វើ ជ្រក់ជើងមាន់
Reviewed by Mong Kul
on
7:11 PM
Rating:
No comments: