របៀបធ្វើ បង្អែមបបរសណ្តែកស(ជាដូវ)
គ្រឿងផ្សំ
- សណ្តែកស កន្លះចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
- អង្ករដំណើប កន្លះចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
- ស្ករស ២២៥ ក្រាម
- អំបិល ១ ចិប
- ខ្ទិះដូង កន្លះចានចង្កឹះ
វិធីធ្វើ
- មុនដំបូងយកទឹកដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកសចូលដាំវាឲ្យផុស។
- បន្ទាប់ពីសណ្តែកផុសហើយដាក់អង្ករដំណើបចូលរួចដាំបន្តទៀតឲ្យអង្ករឆ្អិន។
- យកអំបិល ស្ករស និងខ្ទិះដូងដាក់ចូល កូរឲ្យរលាយចូលគ្នាសព្វជាការស្រេច នៅពេលញាំដួសខ្ទិះដូងថែមដាក់ពីលើបន្តិចទៀតកាន់តែមានរស់ជាតិឆ្ងាញ់៕
របៀបធ្វើ បង្អែមបបរសណ្តែកស(ជាដូវ)
Reviewed by Mong Kul
on
8:06 PM
Rating:
No comments: