Top Ad unit 728 × 90

ថ្មីៗ

randomposts

ចង់ស្អាត បំបាត់​​បញ្ហា​​ក្លៀកខ្មៅ សូមជ្រើសរើស រូបមន្តធម្មជាតិ ទាំង៥យ៉ាង នេះ !!

មូលហេតុចម្បងដែលធ្វើឲ្យក្លៀករបស់អ្នកខ្មៅ គឺដោយសារការកោររោមក្លៀក ការប្រើក្រែមជម្រុះ ការបែកញើស ការសេពគ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងសម្អាងដូចជា ទឹកអប់ជាដើម។ ខាងក្រោមនេះ ជាដំណោះស្រាយ ដើម្បីជួយបំបាត់បញ្ហាក្លៀកខ្មៅតាមបែបធម្មជាតិ៖

– រូបមន្តទី១៖ Baking Soda

មានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយសម្អាត និងកម្ចាត់បញ្ហាក្លៀកខ្មៅបានយ៉ាងប្រសើរ។ ដោយគ្រាន់តែយក Baking Soda ចំនួនពីរស្លាបព្រាបាយ បន្តក់ទឹកចូលពីរបីដំណក់ រួចយកមកលាបឲ្យក្រាស់នៅលើក្លៀក។ អនុវត្តន៍បែបនេះ ៣ ទៅ ៤ ដងក្នុងមួយសប្ដាហ៍នោះ បញ្ហាក្លៀកខ្មៅនឹងត្រូវបានបំបាត់។

– រូបមន្តទី២៖ ម្សៅ Gram និងទឹកដោះគោយ៉ាអួ

ប្រើម្សៅ Gram ចំនួនពីរស្លាព្រាបាយ ទឹកដោះគោយ៉ាអួចំនួន ១ ស្លាបព្រាបាយ និងទឹកក្រូចឆ្មាមួយស្លាបព្រាបាយលាយចូលគ្នា បន្ទាប់យកមកលាបនៅលើក្លៀក មុនពេលដែលអ្នកងូតទឹក ទុកចោលរយៈពេល ៣០ នាទីចាំលាងជាមួយទឹកត្រជាក់ចេញ។ ការធ្វើបែបនេះ អាចធ្វើឲ្យក្លៀករបស់អ្នកស និងភ្លឺម៉ត់រលាង។

– រូបមន្តទី៣៖ ក្រូចឆ្មារ និងត្រសក់

យកទឹកក្រូចឆ្មារ និងត្រសក់មកលាយជាមួយគា្ន រួចយកមកលាបនៅត្រង់កន្លែង ដែលកំពុងមានបញ្ហានោះ វានឹងអាចជួយឲ្យក្លៀករបស់អ្នក មានសភាពទន់ ហើយភ្លឺរលាងថែមទៀត។

– រូបមន្តទី៤៖ ទឹកដោះគោ និងទឹកឃ្មុំ

ជាឱសថដ៏មានប្រសិទ្ធបំផុត សម្រាប់ជួយឲ្យក្លៀករបស់អ្នក ប្រែសភាពមកជាសស្រស់ថ្លា និងទន់រលាង។ ដោយគ្រាន់តែយកទឹកដោះគោ និងទឹកឃ្មុំលាយចូលគ្នា ឬអាចបន្ថែមជាមួយនឹងម្សៅរមៀតបន្តិច រួមយកមកលាបនៅលើក្លៀក ទុកឲ្យស្ងួតចាំលាងសម្អាតទឹកចេញជាការស្រេច។

– រូបមន្តទី៥៖ ប្រេងដូង


សម្បូរដោយជាតិវីតាមីន E ដែលវាជាឱសថដ៏ល្អប្រសើរ សម្រាប់កាត់បន្ថយបញ្ហាក្លៀកខ្មៅ និងធ្វើឲ្យក្លៀកភ្លឺរលាង។ អ្នកគ្រាន់តែធ្វើការម៉ាស្សាក្លៀក របស់អ្នកជាមួយ ប្រេងដូងរៀងរាល់ថ្ងៃ ទុកចោលរយៈពេល ១០ នាទី មុនពេលអ្នកងូតនោះ បញ្ហាក្លៀកខ្មៅរបស់អ្នកនឹងត្រូវបានបំបាត់៕
ចង់ស្អាត បំបាត់​​បញ្ហា​​ក្លៀកខ្មៅ សូមជ្រើសរើស រូបមន្តធម្មជាតិ ទាំង៥យ៉ាង នេះ !! Reviewed by Mong Kul on 3:41 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.