Top Ad unit 728 × 90

ថ្មីៗ

randomposts

គ្រឿងអលង្ការ​ ស្តេច​សម័យ​មហានគរ ស​.​វ​ទី ១២-១៣

កន្លងមកនេះ សារមន្ទីរ​ជាតិ​ភ្នំពេញ​បានទទួល​អំណោយ​ជា​គ្រឿង​លំអ​ខ្លួន​បុរាណ នា​សម័យបុរាណ​ធ្វើ​ពី​មាស​មួយចំនួន ដែល​គួរ​ឲ្យ​កូន​ខ្មែរ​សព្វថ្ងៃ​រំភើបចិត្ត​យ៉ាង​ក្រៃលែង​។


ម្ចាស់​អំណោយ​ដ៏​ថ្លៃថ្លា​មាន​សារសំខាន់​នៃ​គ្រឿងអលង្ការ​ស្តេច​សម័យអង្គរ​ទាំងនោះគឺ ​លោក ឌូ​ក្លាស ឡា​ត​ឆ្វ​ត នៅ​ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០០៨ ដែល​មួយ​ភាគ​ធំ​ត្រូវបាន​បោះពុម្ព​ក្នុង​សៀវភៅ​របស់​អ្នកស្រាវជ្រាវ​ប៉ាង​កុំ និង​ឡា​ត់​ហ្វោ​ត (BUNKER និង LATCHORD) ជា​ជនជាតិ​អាមេរិកកាំង ក្នុង​សៀវភៅ​ល្បីល្បាញ​មួយ​ស្តីអំពី​សិ​ល្បៈ​ខ្មែរ​សម័យបុរាណ​ឈ្មោះ Adoration and Glory : the Golden Age of Khmer Art បោះពុម្ព​នៅ​ទីក្រុង​ស្ស៊ី​កា​ហ្គោ​ស​ សហរដ្ឋអាមេរិក​។​

​ដូច្នេះ​ទង្វើ​ដ៏​ល្អ​ប្រពៃ និង​ជា​គំរូ​ថ្លៃថ្លា​របស់លោក​ស្រី គេ​គប្បី​ត្រូវបាន​ចារ​នៅក្នុង​ក្រាំងមាស​ប្រវត្តិសាស្ត្រ​នៃ​សារមន្ទីរ​ជាតិ​យើង​។ នេះ​ជា​លើកទីមួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជនជាតិខ្មែរ​បានឃើញ​នូវ​គ្រឿងអលង្ការ​បស់​ដូនតា​ខ្លួន​សម័យបុរាណ​ដ៏​ពិតៗ ដែល​ធ្វើ​អំពី​មាស​សុទ្ធ និង​មាន​ដាំ​ត្បូង​ពេជ្រ​ផង​។ ជា​របស់​អតីត ព្រះមហាក្សត្រ​ខ្មែរ​យើង ដែល​ទ្រង់​បាន​សាងសង់​ប្រាសាទ​សិលា ហើយ​ដែល​ត្រូវជា​បុព្វការី​ជន​របស់​ប្រជាជន​ខ្មែរ​ទាំងមូល​យ៉ាង​ប្រាកដ នៅ​តំបន់​សៀមរាប​អង្គរ ជា​ទឹកដី​បវរ​របស់​ខ្មែរ​យើង​។​
​ ​
យោងតាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​បើ​យើង​ចង់ឃើញ​គ្រឿងអលង្កា​តុបតែង​រូបរាង​លំអ​កាយ​របស់​ខ្មែរ​នា​សម័យ​ដើម​នោះ លុះត្រាតែ​ទៅ​ទស្សនា​វត្ថុ​ទាំងនោះ នៅ​ប្រទេសក្រៅ ដូចជា​តាម​សារមន្ទីរ​រដ្ឋ ឬ​ឯកជន​នានា​ជាដើម​។ មានន័យថា ប្រទេសជិតខាង​យើង ឬ​ជនបរទេស​ដែល​ភាគច្រើន​ធ្វើ​អំពី​មាស ប្រាក់ និង សំរិទ្ធ ដែល​ពួកគេ​បាន​ទិញ​ពី​ឈ្មួញ​ទុច្ចរិត ហើយ​ដឹកយក​ចេញពី​ស្រុក​ខ្មែរ​ដោយ​ខុសច្បាប់​។​

លោក​បណ្ឌិត​បាន​បន្តទៀត​ថា នេះឯង​ជាហេតុ​ផល​មួយ​ធ្វើ​ឲ្យ​ខ្មែរ​ភ្លេច​គិតថា ជាតិ​សាសន៍​ខ្លួន​ធ្លាប់​ថ្កើ​ន​ថ្កាន​រុងរឿង​អស្ចារ្យ​ណាស់ ស្ទើរ​គ្រប់​វិស័យ ដូចជា​សិលាចារឹក បាន​ពណ៌នា​អំពី​រឿង​ពិត​ទាំងស្រុង​។​
​ ​
ដើម្បី​ចូលរួម​វិ​ភ​ភាគទាន​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ខ្មែរ ដែលជា​គោលការណ៍ យើង​មាន​កិត្តិយស និង​សូម​បង្ហាញជូន​ដូចតទៅ​នូវ​សម្បត្តិ​វប្បធម៌​ទាំងនោះ គឺ​គ្រឿងអលង្ការ​មាស​ដ៏​មានតម្លៃ​ទាំងនោះ ដែល​សព្វថ្ងៃ​ដាក់តាំង​នៅក្នុង​ទូកញ្ចក់​មួយ​យ៉ាង នៅក្នុង​សារមន្ទីរ​ជាតិ​ភ្នំពេញ ចែកចេញជា​ពីរ​ប្រភេទ​ដូចខាងក្រោម​នេះ ទី​១ គ្រឿងអលង្កា​សម្រាប់​ព្រះមហាក្សត្រ​ផ្ទាល់ និង​ទី​២ ព្រះមហាក្សត្រ​យា​នី ឬ​ព្រះ​រាជិនី​។​
​ ​
សម្រាប់​គ្រឿងអលង្ការ​រ​បស់​ព្រះមហាក្សត្រ ដែល​សោយរាជ​សម្បត្តិ​នោះ គេ​ឃើញ​មាន​មកុដ​រា មុ​ក្កា​ហារ​កណ្ឌ​ល (​មួយគូ​) ច​ហ្វារ​កង​កន់ ឬ​ពាហុរ័ត្ន​កងដៃ​។ ក្រៅពីនេះ គេ​ក៏​បានឃ​ញ​នូវ មាន​ផ្កា​យ៉ា​ជា​ក្រវិល​ត្រចៀក​១ និង​ត្រសាល់​ត្រចៀក​បែប​ព្នង​មួយគូ​ធ្វើ​អំពី​មាស និង​ល្បាយ​ស្ពាន់​។​


​ ​
ចំណែក​គ្រឿងអលង្ការ​បស់​ព្រះមហាក្សត្រ​យា​នី​វិញ គេ​ឃើញ​មាន​គម្រប​ព្រះកេសា​មុ​ក្ការ​ហា​កង​កន់​មាន (​ដាំ​ត្បូង ឬ​ពាហុរ័ត្ន និង​សង្វារ​)​។​
​ ​
លក្ខណៈ​មកុដ​របស់​ព្រះមហាក្សត្រ​ប្លែក​ពី​មកុដ​មហាក្សត្រិយានី គឺ​មកុដ​របស់​ព្រះអង្គ​មាន​រាង​ក្បាំង រីឯ​របស់​ព្រះ​អគ្គមហេសី​វិញ មាន​រូបរាង​មូល​គ្របពីលើ​ព្រះកេសា ដែល​គេ​ពុំ​ធ្លាប់​ឃើញ​ពីមុន​ទាល់តែសោះ​។ យ៉ាងណាមិញ ខ្មែរ​បុរាណ​ក៏​មិនបាន​ឆ្លាក់​លើ​ចម្លាក់​បុរាណ​ដែលជា​តឹកតាង​ដែរ​។

​គួររំលឹកថា គ្រឿងអលង្កា​មាស​ដ៏​មានតម្លៃ​ទាំងនោះ ព្រះមហាក្សត្រ និង​ព្រះ​រាជិនី​ខ្មែរ​សម័យអង្គរ​រមែង​តែង​ពាក់​ក្នុង​ព្រះរាជ​សកម្មភាព ដែលមាន​លក្ខណៈ​ជា​ផ្លូវការ ដូចជា​ពេល​ទ្រង់​ប្រទាន​សវនាការ​ជាមួយ​នាម៉ឺន​មន្ត្រី ហើយ​ជាពិសេស​ក្នុង​ពិធីបុណ្យ​សាសនា និង​ពិធី​កម្ម​សំខាន់ៗ ពីព្រោះ​វា​ជា​គ្រឿង​សំគាល់ថា ព្រះ​អង្គជា​ស្តេច​ហើយ​ទ្រង់​កំពុង​សោយរាជ្យ​សម្បត្តិ​ប្រកបដោយ​ភាពស្របច្បាប់ និង​ឫទ្ធិ​អំណាច​។​

​អ្វីដែល​ទាក់ទង​អលង្កា​ក្សត្រ​ខ្មែរ យើង​យល់ឃើញថា ឈុត​គ្រឿងអលង្កា​នៅ​សារមន្ទីរ​មិនទាន់មាន​លក្ខណៈ​ពេញលេញ​នៅឡើយ​ទេ​។ បើ​យើង​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​ឃើញថា ជាទូទៅ​នៅ​ខ្វះ​គ្រឿងអលង្កា​មួយចំនួនទៀត​ដូចជា ចិញ្ចៀន កងដៃ កងជើង ជាដើម​។ ក៏ប៉ុន្តែ​នេះ​ជា​រឿង​ធម្មតា​ទេ ព្រោះ​គេ​ពុំ​អាច​ដឹងបាន​ទាំងអស់​ទេ​។ ដោយហេតុថា ក្រោយពី​ការរកឃើញ​ដោយ​កំណាយ​ខុសច្បាប់ ពួក​ឈ្មួញ​រមែង​តែង​ចែកចាយ​វត្ថុ​សិល្បៈ​ទាំងនោះ​លើ​ទីតាំង​ផ្សេងៗ​ពីគ្នា​ដើម្បី​វាង​ដាន​ពី​សមត្ថកិច្ច​ជំនាញ​។​

​ទោះបីជា​យ៉ាងនេះ​ក្តី ក៏​អលង្កា​សំខាន់​ត្រូវបាន​រក្សាទុក និង​បាន​ជួយសង្គ្រោះ​ដោយ​លោកស្រី បាំង​។ ជាការ​ពិតណាស់ នេះ​ជា​ភ័ព្វវាសនា​ល្អ​ប្រពៃ​របស់​ជាតិខ្មែរ និង​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង ដែល​ដូនតា​បាន​បន្សល់ទុក​នូវ​កេរ្តិ៍ដំណែល​ទាំងនោះ​គួរ​ឲ្យ​ស្ញប់ស្ញែង ក្រៃលែង​ជាទីបំផុត​។ ម្យ៉ាងវិញទៀត បើ​យើង​ពិនិត្យ​គ្រឿងអលង្កា​ស្តេច​ខ្មែរ​ទាំងនោះ​នៅ​សារមន្ទីរ​ជាតិ ភិ​ម៉ា​យ ខេត្ត​នគររាជ​ប្រទេស​ថៃ​បច្ចុប្បន្ន​មាន​លក្ខណៈ​ដូចគ្នា​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​។​
​ ​
ហេតុ​ដូចនេះហើយ បានជា​បុរាណ​វិទូ​យើង​ង មាន​អារម្មណ៍​រីករាយ​សប្បាយ​ជា​អនេក​នៅពេលដែល​បាន​ទៅ​គយគន់​គ្រឿង​ប្រដាប់​ខ្លួនប្រាណ​របស់​អតីត​ព្រះមហាវីរក្សត្រ​ខ្មែរ​ទាំងនោះ ដែល​ត្រូវបាន​អនុលោម​តាម​ព្រះរាជ​ទ្រព្យ​ដ៏​ស្តុកស្តម្ភ និង​តាម​ទេពកោសល្យ​របស់​ជាងទង​បុរាណ​ក្នុង​អតីតកាល​ដ៏​មហា​រុងរឿង​ថ្កើ​ន​ថ្កាន​អស្ចារ្យ​។ យើង​ត្រូវតែ​យល់ថា កម្រិតវប្បធម៌​ដ៏​ត្រចះត្រចង់​របស់​ខ្មែរ​ក្នុង​ជំនាន់​សម័យ​បុរាណកាល​ច្រើន​ច្បាស់លាស់​ណាស់ ទៅបាន​លុះត្រាតែ​វិស័យសេដ្ឋកិច្ច និង​បញ្ញាញាណ​មានការ​រីកចម្រើន​ដុះដាល​អស្ចារ្យ​ជាង​មុន​ដែរ​។​

​ ​
វិស័យ​សិប្ប​កម្មនេះ​ត្រូវបាន​ឆ្លាក់​ចុះ​នា​សម័យ​ក្រោយ​អង្គរ ចាប់តាំងពី​ស​.​វ​ទី ១៤ មក ដូច្នេះហើយ​បានជា​ជាតិ​សាសន៍​ខ្មែរ​ពុំមាន​លទ្ធភាព​នឹងធ្វើ​ឲ្យ​វិស័យនេះ​រីកចម្រើន​ទៅបាន​ដូច​សម័យបុរាណ​ឡើយ​។ ដូច្នេះ​បានជា​ដាច់ខាត យើង​ពុំ​ឃើញ​មាន​គ្រឿងអលង្កា​ណា​ដែលមាន​លក្ខណៈ​ល្អៗ​ឥតខ្ចោះ​ជាង​គ្រឿងអលង្កា​នា​សម័យអង្គ​នោះដែរ​៕ (​ម​.​ត្រា​ណេ​)
គ្រឿងអលង្ការ​ ស្តេច​សម័យ​មហានគរ ស​.​វ​ទី ១២-១៣ Reviewed by Mong Kul on 3:43 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.