ហានិភ័យសំខាន់ ៤ យ៉ាងដោយការវះកាត់កែសុដន់
ការវះកាត់កែសុដន់ មានកត្តាគ្រោះថ្នាក់ជាច្រើន ដែលសំខាន់សម្រាប់ អ្នកគិតពិចារណាមុនពេល កំណត់ថាការវះកាត់នេះ ត្រឹមត្រូវសម្រាប់អ្នកដែរឬទេ។ កត្តាហានិភ័យនៃការវះកាត់ កែសុដន់អាចកាត់ បន្ថយយ៉ាងច្រើន ប្រសិនបើអ្នកត្រូវបានវះកាត់ គ្រូពេទ្យជំនាញ និងប្រើវិធីសាស្ត្រ ត្រឹមត្រូវ។ កត្តាគ្រោះថ្នាក់នៃការវះកាត់កែសុដន់មួយចំនួន អាចកើតឡើងដោយសារ គ្រូពេទ្យមិនសូវមានជំនាញ ឬមិនសូវយកចិត្តទុកដាក់ លើការវះកាត់។
០១) ហានិភ័យក្នុងកំឡុងពេលវះកាត់
ខាងក្រោមនេះគឺជាកត្តាគ្រោះថ្នាក់ធំៗមួយចំនួនដែលអាចកើតមានក្នុងពេលវះកាត់៖
– ប្រតិកម្មទៅនឹងថ្នាំសន្លប់
– ការឆ្លងមេរោគ
– ស្នាមជាំឬហូរឈាមច្រើនពេក
– កន្លែងហើមមានជាំឈាម
– ឡើងពងទឹកក្នុងសាច់ក្រោយពេលវះកាត់
– និងការប្រមូលផ្តុំនៃកោសិកាប្រព័ន្ធភាពស៊ាំតូចៗដែលមិនអាចកំចាត់សារធាតុចម្លែកក្នុងរាង្គកាយបាន។
០២) ហានិភ័យក្នុងពេលជាសះស្បើយ
កត្តាគ្រោះថ្នាក់នៃ ការវះកាត់កែសុដន់ក៏អាចទាក់ទងនឹងរោគសញ្ញាដែលកើតឡើងក្រោយពេល វះកាត់។ អ្នកដែលធ្វើការវះកាត់កែសុដន់គួររំពឹងថានឹងជួបប្រទះនូវរោគសញ្ញា ដូចខាងក្រោមក្នុងរយៈពេលមួយខែដំបូងឬយូរជាងនេះ បន្ទាប់ពីធ្វើការវះកាត់៖
– ការឈឺចាប់
– ហើម
– ជាំ
– សភាពទន់ឬជ្រាយ
– បាត់បង់ឬមិនសូវមានអារម្មណ៍ត្រង់ម្តុំសុដន់
– ស្លាកស្នាម
– ហូរឈាម
– កន្លែងវះកាត់ក្រជាសះស្បើយនិងជាលិកាស្វិតស្រពោនគឺជាករណីកម្រ ប៉ុន្តែគឺជាកត្តាគ្រោះថ្នាក់បំផុត។
០៣) ហានិភ័យដោយសារការវះកាត់
– គ្រោះថ្នាក់មួយចំនួនកើតឡើងដោយសារប្រភេទនៃការវះកាត់ ដែលអាចមានដូចជា៖
– សុដន់មានភាពមិនស្មើគ្នា
– ទ្រូងនឹងខូចទ្រង់ទ្រាយ
– ការដាក់ខុសកន្លែង
– បាត់បង់ជាលិកាសុដន់ធម្មជាតិ
– ស្នាមខួច ប៉ោង ឬជ្រួញ
– ឃើញស្លាកស្នាមវះកាត់។
កត្តាគ្រោះថ្នាក់ទាំងនេះ អាចនឹងមានច្រើនចំពោះ អ្នកដែលចង់ធ្វើការវះកាត់ ពង្រីកទំហំសុដន់ របស់ពួកគេឱ្យធំខ្លាំង ឬអ្នកដែលមានរាង្គកាយ ប្រតិកម្មមិនស្រួលទៅនឹងការវះកាត់សុដន់។
០៤) កត្តាគ្រោះថ្នាក់នៅថ្ងៃអនាគត
មានកត្តាគ្រោះថ្នាក់នៃ ការវះកាត់កែសុដន់មួយចំនួនដែលកើនឡើងតាមពេលវេលាហើយនៅក្នុងក្រុម គ្រោះថ្នាក់ធ្ងន់ធ្ងរ។ កត្តាគ្រោះថ្នាក់ទាំងនេះច្រើនតែជាផលវិបាកត្រង់ម្តុំសុដន់ដែល ទាក់ទងទៅនឹងការដាក់បញ្ចូលសារធាតុបន្ថែម។ ការឆ្លើយតបមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំទៅនឹងសារធាតុចម្លែកដែល ដាក់បញ្ចូលក្នុងសុដន់គឺជាកត្តាគ្រោះថ្នាក់មួយ។ ជាលិកានៃស្លាកស្នាមដែលជាទូទៅមាននៅជុំវិញសារធាតុដាក់ចូលក្នុង សុដន់អាចច្របាច់សារធាតុនោះដែលធ្វើឱ្យវាធ្លាយ។ ការធ្លុះធ្លាយគឺជាកត្តាគ្រោះថ្នាក់ធ្ងន់ធ្ងរដែលអាចតម្រូវឱ្យមាន ការកែតម្រូវបន្ថែម ការវះកាត់ប្តូរថ្មី ឬការវះកាត់យកចេញតែម្តង៕

Reviewed by Mong Kul
on
3:39 PM
Rating:
No comments: