ស្រស់ស្រីទងវងមិនស្រឡាញ់ លាក់ដាវប៉ងពិឃាត ពេលតាមសុំស្នេហ៍នាងសាជាថ្មី
រាជធានីភ្នំពេញ ៖ យុវសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ម្នាក់ បានស្រឡាញ់យុវតីម្នាក់រៀនថ្នាក់ជាមួយគ្នាមានរយៈពេល៣ទៅ៤ខែមកហើយ ស្រាប់តែពេលនេះយុវតីខាងលើបានដកចិត្តឈប់ស្រឡាញ់និងផ្ដាច់ទំនាក់ទំនងស្នេហាទៅវិញ ព្រោះខ្លាចឪពុកម្ដាយដឹងស្ដីបន្ទោស និងអាប់ឱនកិត្ដិយសគ្រួសារ ព្រមទាំងប៉ះពាល់ដល់ការសិក្សាផងដែរ ។
ដោយសារតែការស្រឡាញ់ដល់ឆ្អឹងយ៉ាងងប់ងុលមិនអាចបាត់មុខនាងបាន យុវជនជំពាក់ស្នេហ៍រូបនេះ បានតាមអង្វរប្រលោមសុំស្នេហ៍ពីនាងសាជាថ្មីទៀត ប៉ុន្តែទោះជាខំអង្វរករយ៉ាងណា ក៏នាងមិនព្រមផ្ដល់ក្ដីស្រឡាញ់មកវិញដែរ ។ បន្ទាប់ពីខំតស៊ូដើម្បីស្នេហាត្រូវបរាជ័យក៏ឈានដល់អស់សង្ឃឹម និងធ្វើឲ្យយុវជនរូបនេះផ្ទុះភ្លើងកំហឹងជំនួសឱ្យក្ដីស្រឡាញ់ហើយបានគំរាមថា «បើមិនព្រមស្រឡាញ់វិញទេ ខ្លួននឹងកាប់សម្លាប់នាងចោល រួចហើយរូបគេនិងធ្វើអត្តឃាតតាមក្រោយឲ្យស្លាប់ទាំង២នាក់តែម្ដងព្រោះរស់នៅក៏គ្មានន័យអ្វីដែរ» ។
ដោយភ្លើងគំនុំស្នេហ៍ឆាបឆេះ យុវជនឈាមរាវខាងលើបានដាក់ដាវ១នៅក្នុងកាបូបស្ពាយក្នុងបំណងតាមកាប់សម្លាប់នាងចោលមែន ប៉ុន្តែត្រូវបែកការណ៍ដឹងដល់ម្ដាយនាង ក៏បានរាយការណ៍ប្រាប់លោកនាយកសាលាធ្វើការឆែកឆេររកឃើញដាវ និងបានទូរស័ព្ទហៅនគរបាលចុះទៅឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលពេញសាលា កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៧ ខែមីនា នៅថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យុវសិស្សចាញ់ស្នេហ៍ខាងលើ ឈ្មោះ ភី លីដា អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកយុវតីដែលយុវជនរូបនេះប៉ងសម្លាប់អាយុប្រហែល១៧ឆ្នាំ មានទីលំនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនភី លីដា បានលួចស្រឡាញ់យុវតីម្នាក់នេះយូរមកហើយ ដែលមុនដំបូងលាក់ទុកតែនៅក្នុងចិត្តប៉ុណ្ណោះ មិនហ៊ានថ្លែងវាចាសុំស្នេហាពីនាងឡើយ។ លុះការស្រឡាញ់កាន់តែមានភាពជ្រាលជ្រៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យយុវជនរូបនេះបាត់មុខនាងមិនបានឡើយ គឺឲ្យតែបានឃើញត្រឹមតែដំបូលផ្ទះក៏បានដែរ ។ លុះក្រោយមក គេមានភាពក្លាហានហ៊ានប្រាប់ការពិតពីជម្រៅក្នុងបេះដូងរបស់ខ្លួនដល់នាងថា រូបគេស្រឡាញ់នាង ។
បន្ទាប់ពីប្រាប់ការពិតដល់នាងបានដឹងហើយ យុវជន ភី លីដា ក៏បានតាមសុំអង្វរប្រលោមស្នេហ៍នាងរហូត ប៉ុន្តែស្រស់ស្រីទងវងបានផ្ដល់ក្ដីស្រឡាញ់តបមកយុវជននេះវិញតែមួយរយៈខ្លីប៉ុណ្ណោះក៏ដកខ្លួនវិញ ដោយមិនដឹងថានាងគ្មាននិស្ស័យ ឬក៏មានគូកំណាន់ចិត្តរបស់នាងរួចទៅហើយ ឬនាងមិនបានគិតដល់ពីរឿងស្នេហា ដោយគិតខំប្រឹងតែការសិក្សាឡើយ ។
ប្រភពដដែលបន្តទៀតថា ក្រោយពេលតាមអង្វរសុំស្នេហ៍អស់លទ្ធភាព យុវជននេះក៏បានគំរាមនាងថា «បើមិនព្រមស្រឡាញ់ខ្លួនទេ ខ្លួននឹងសម្លាប់នាងចោល» ប៉ុន្តែទោះបីជាយុវជននោះគំរាមយ៉ាងណា ក៏មិនបានធ្វើឲ្យយុវតីស្រស់សោភាខ្លាចញញើតឡើយ គឺនៅតែមិនព្រមបន្តក្ដីស្រឡាញ់វិញដដែល ។
ខណៈនោះ យុវជនខាងលើមានការអស់សង្ឃឹមយ៉ាងខ្លាំង រហូតគិតខ្លីក៏បានលាក់ដាវ១នៅក្នុងកាបូបស្ពាយជាមួយសៀវភៅនិងប៊ិកចូលទៅសិក្សា ក្នុងបំណងសម្លាប់នាងតែម្ដង ព្រោះបើខ្លួនមិនបានានាងជាគូគាប់ បុរសណាក៏មិនអាចបាននាងជាគូដែរ ។ ប៉ុន្តែការប៉ងព្យាបាទនេះត្រូវបងប្អូននាងដឹងទាន់ ក៏ទៅប្រាប់ដល់ម្ដាយរបស់នាង ទើបស្ត្រីជាម្ដាយដែលមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រី បានយកដំណឹងនេះទៅប្រាប់ដល់លោកនាយកសាលាឲ្យជួយអន្តរាគមន៍ ។
ប្រភពដដែលបន្តថា ក្រោយពេលទទួលដំណឹងថា នៅក្នុងសាលាមានសិស្សលាក់ដាវចូលថ្នាក់រៀនបែបនេះ លោកនាយកសាលាក៏បានធ្វើការស្រាវជ្រាវភ្លាមដែរៗ ហើយបានរកឃើញដាវនោះមែន ក៏រាយការណ៍ប្រាប់ដល់នគរបាលប៉ុស្តិ៍ចោមចៅឲ្យចុះទៅឃាត់ខ្លួន និងបង្កឲ្យមានការភ្ញាក់ផ្អើលពេញថ្នាក់រៀនតែម្ដង ។
ក្រោយពេលឃាត់ខ្លួន យុវជនរូបនេះត្រូវបាននគរបាលនាំទៅធ្វើការសាកសួរនៅប៉ុស្ដិ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។
ទោះជាយ៉ាងណា យុវសិស្សជាប់ចោទបានបដិសេធថា ខ្លួនមិនមានបំណងកាប់ប្រហារអ្នកដែលខ្លួនស្រឡាញ់ដូចការចោទប្រកាន់ឡើយ គឺដាវខាងលើខ្លួនរើសបានហើយក៏បានលាក់នៅក្នុងកាបូបស្ពាយទុកសម្រាប់ការពារខ្លួនតែប៉ុណ្ណោះ ព្រោះកន្លងមកធ្លាប់មានអ្នកទូរស័ព្ទគំរាមខ្លួនច្រើនលើកច្រើនសាមកហើយ ដែលអ្នកគំរាមខ្លួននោះ គឺជាអ្នកចង់ដណ្ដើមសង្សាររបស់ខ្លួន។ ថ្វីបើមានការឆ្លើយបកស្រាយបែបនេះក្តី ក៏នគរបាលមិនជឿឡើយ និងបានធ្វើការសាកសួរតាមជំនាញដើម្បីកសាងសំណុំរឿង ។
ពិតជាគួរឱ្យសោកស្ដាយណាស់ដែលយុវជនរូបនេះគិតរឿងដែលខ្លួនមិនគួរគិត ព្រោះពេលនេះការគិតដ៏ត្រឹមត្រូវគឺខិតខំរៀន ដោយសារជាថ្នាក់ប្រឡងសញ្ញាបត្រ ។ តើមានតម្លៃអ្វីដែលយករឿងស្នេហាប្រុសពេញដីស្រីពេញនគរមកធ្វើជាត្រីមុខនោះ ៕

Reviewed by Mong Kul
on
5:20 PM
Rating:
No comments: