បទចម្រៀងលោកសុគន្ធ ដេវីដ មានអ្នកទស្សនាជាង៧៨លានដង
រាជធានីភ្នំពេញ ៖ លោកសុគន្ធ ដេវីដ មិនគួរជឿ ដោយសារតែបទចម្រៀង «សង្សារខ្ញុំចរឹតបាន»របស់លោក មានអ្នកចូលទស្សនារហូតដល់ជាង៧៨លានដង មិនធ្លាប់មាននៅបណ្ដាញ Youtube ។
សុគន្ធ ដេវីដ បានសម្ដែងការសោកស្ដាយដែលបទមួយនេះ ត្រូវបានកន្ទ្រាក់ការចាប់អារម្មណ៍ពីសំណាក់អ្នកចូលចិត្តទស្សនាបទចម្រៀងលើ Youtube ប៉ុន្តែគឺជាបទដែលត្រូវបានបិទចោលដោយក្រសួងវប្បធម៌ ដោយសារតែបទនេះ ត្រូវបានក្រសួងចោទថាមានអត្ថន័យ និងសាច់រឿងមាក់ងាយដល់នារីខ្មែរ ។
លោកសុគន្ធ ដេវីដ បានអះអាងថា ខ្លួនមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានមានការចុះផ្សាយបទចម្រៀងមួយបទរបស់លោកក្រោមចំណងជើងថា «សង្សារខ្ញុំចរឹតបាន» មានអ្នកទស្សនាដល់ទៅជាង៧៨លានដងជាលើកដំបូង ដែលអាចចាត់ទុកថា ជាបទដែលមានអ្នកទស្សនាច្រើនជាងគេ ក្នុងចំណោមបទខ្មែរនៅលើ Youtube ។
បើទោះជាបទនេះ ជាបទចម្លងពីបរទេស ប៉ុន្តែលោកសុគន្ធ ដេវីដ បានចាត់ទុកជាមោទនភាពមួយរបស់ខ្លួនដែលបទមួយនេះក្រុមការងាររបស់ផលិតកម្មនេត្រាយកច្នៃអោយលោក ហើយក្រោយការបង្ហោះក៏មានអ្នកចូលទស្សនាមិនគួរអោយជឿដល់ជាង៧៨លានដងគិតត្រឹមយប់ថ្ងៃទី២៧ មីនា។ លោកថាចំនួនអ្នកទស្សនាដ៏លើសលប់នេះ គឺ ត្រឹមតែនៅលើYoutube ប៉ុណ្ណោះ ដោយមិនទាន់បានគិតបញ្ចូលនូវផេកផ្សេងទៀតដែលយកបទនេះទៅបង្ហោះ ហើយមានអ្នកចូលទស្សនារង្វង់ពី១០លាន ទៅ២៥លានដងនោះផង។
បទ«សង្សារខ្ញុំចរឹតបាន» មានអ្នកទស្សនាដល់ច្រើនលានដង ដែលលោកមិនធ្លាប់ស្រម៉ៃ។ លោកសារភាពថា ក្រោយភ្លៀងមេឃស្រឡះ ដោយសារតែក្រោយប្រតិកម្មជាមួយនឹងសាច់រឿងនៅក្នុងបទនោះ ក៏ធ្វើអោយទីផ្សាររបស់លោកកំរើកឡើង នាពេលចុងក្រោយ ៕

Reviewed by Mong Kul
on
5:30 PM
Rating:
No comments: