ព្រោះតែស្រឡាញ់ ទុករយៈ៣៥ឆ្នាំមិនព្រមកាត់
ជារឿងចម្លែកដែលបុរសជនជាតិវៀតណាមម្នាក់ទុកក្រចករយៈពេល៣៥ឆ្នាំ ព្រោះស្រឡាញ់ និងបារម្ភប្រៀបដូចជាកូនបង្កើតដោយមិនព្រមធ្វើអ្វីបង្កឱ្យប៉ះពាល់ រួមទាំងមិនងូតទឹក និងដេកបែកគ្រែជាមួយប្រពន្ធ ព្រោះខ្លាចដេកសង្កត់ក្រចកបណ្តាលឱ្យបាក់ ។
បុរសនោះ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ដែលចូលចិត្តទុកក្រចកវែង ប៉ុន្តែអ្វីដែលខុសប្លែកពីអ្នកផ្សេង គឺគេយកចិត្តទុកដាក់ខ្លាំងលើក្រចក និងមិនធ្លាប់កាត់ សូម្បីតែមួយលើកក្នុងរយៈពេល៣៥ឆ្នាំ ។ លោក Luu Cong Huyen អាយុ៥៨ឆ្នាំ ជាអ្នកស្រុកយ៉េន ចាវ ខេត្តណាមឌីញ ភាគខាងជើងប្រទេសវៀតណាម បានថែទាំក្រចកយ៉ាងយកចិត្តទុកដាក់ និងចៀសវាងការប៉ះទង្គិច សូម្បីតែទឹកក៏មិនព្រមងូត ។ ក្រចកនៅម្រាមនីមួយៗមានប្រវែងជាមធ្យម៥៥សង្ទីម៉ែត្រ ។ ការរក្សាទុកក្រចកបែបនេះ ធ្វើឱ្យមនុស្សជាច្រើនងឿងឆ្ងល់ ខណៈពេលសាមីខ្លួនបង្ហើបឱ្យដឹងថា វាជាការងាររបស់ខ្លួន មនុស្សជាច្រើនអាចចូលចិត្តចិញ្ចឹមសត្វ ដាំដើមឈើ ឬសន្សំរថយន្ត ចាស់ៗទុក ប៉ុន្តែសម្រាប់រូបគេ អ្វីដែលចូលចិត្តបំផុតគឺការទុកក្រចកវែង ។
ការមានក្រចកវែងធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់លោកLuu Cong Huyenហាក់ដូចជាពិបាកក្នុងការពាក់អាវ និងយករបស់របរត្រូវប្រុងប្រយ័ត្ន ឯការទទួលទានបាយត្រូវឱ្យប្រពន្ធបញ្ចុក ។ លើសពីនេះគេបានចែកគ្រែដេកបែកពីប្រពន្ធ ព្រោះខ្លាចនាងធ្វើឱ្យបាក់ក្រចក ប៉ុន្តែគេដំណើរការអាជីពរបស់ខ្លួនជាជាងគំនូរបានជាប្រក្រតី ។
Luu Cong Huyenនិយាយថា ទោះបីជាក្រចករបស់គេហាក់ដូចជាក្រាស់ ប៉ុន្តែធាតុពិតវាអាចផុយស្រួយនៅពេលត្រូវទឹក ហេតុដូច្នេះ ទើបគេចៀសវាងការប៉ះទឹកគ្រប់ពេល ។ នៅពេលចេញទៅក្រៅមានភ្លៀងធ្លាក់ ត្រូវយកថង់ប្លាស្ទិកគ្របក្រចកមិនឱ្យត្រូវទឹក ។ ក្រៅពីនេះ រូបគេផ្ទាល់មិនងូតទឹកទេ ប្រសិនបើងូតទឹកត្រូវឱ្យប្រពន្ធជួយ ។
ក្រចកវែងរបស់លោកLuu Cong Huyenធ្វើឱ្យកុមារជាច្រើនភ័យខ្លាច ដោយអ្នកខ្លះយល់ថា ជាបិសាច ខ្លះទៀតយល់ថាជាមនុស្សមានជំងឺចម្លែក ។ ទោះជាយ៉ាងណាក្តី លោកLuu Cong Huyenមិនខឹងចំពោះការយល់ឃើញនោះទេ ។
បច្ចុប្បន្នលោកLuu Cong Huyenចាត់ទុកថាជាបុរសមានក្រចកវែងបំផុតនៅប្រទេសវៀតណាម ប៉ុន្តែគេមិនស្ថិតនៅលំដាប់ទីមួយនៅលើពិភពលោកទេ ។ ចំពោះបុរសដែលមានក្រចកវែងបំផុតដែលកត់ត្រាក្នុងសៀវភៅGuinness World RecordគឺលោកShridhar Chillalជនជាតិឥណ្ឌា អាយុ៧៩ឆ្នាំ មានក្រចកវែងបំផុតដល់ទៅ១៨៦,៦សង្ទីម៉ែត្រឯណោះ ៕

Reviewed by Mong Kul
on
5:12 PM
Rating:
No comments: