វិធីងាយ ៥យ៉ាងជួយព្យាបាលអាការៈស្ត្រីទាស់គ្មានទឹកដោះឱ្យកូនបៅ
ក្រពេញទឹកដោះស្ត្រីអាចស្ទះ ហើយអាចបណ្តាលឱ្យស្ត្រីបំបៅដោះកូនប្រឈមមុខនឹងបញ្ហាសុខភាព ។ ដុំរឹងដែលបានកើតឡើងក្នុងសុដន់ ជារោគសញ្ញាទូទៅធ្វើឱ្យស្ត្រីគ្មានទឹកដោះឱ្យកូនបៅ ។ ដុំរឹងនេះស្ថិតនៅជាប់នឹងចុងសុដន់ ។ សុដន់នឹងឈឺចាប់ ពេលប៉ះ ឬស្ទាប ហើយស្បែកជុំវិញដើមទ្រូងក៏ប្រែជាក្រហម ។
ក្រពេញទឹកដោះអាចស្ទះដោយសារមូលហេតុជាច្រើនដូចជា ផ្តាសាយ គ្រុនរងារ ពាក់អាវទ្រនាប់តឹងណែនពេក ខកខានមិនបានបំបៅដោះកូន គេងផ្កាប់មុខ គេងមិនលក់ និងអារម្មណ៍តានតឹង ។
សូមកុំបារម្ភ វិធីសាស្ត្រខាងក្រោមនេះអាចជួយដល់អ្នកបានមិនយូរជាង ៥ ថ្ងៃ ៖
១. ស្អំកម្តៅ
កម្តៅអាចរំលាយដុំរឹងក្នុងសុដន់ ធ្វើឱ្យចេញទឹកដោះបានត្រឹមត្រូវ ។ អ្នកអាចប្រើកញ្ចប់កម្តៅ ឬកន្សែងក្តៅស្អំ (ជ្រលក់ក្នុងទឹកក្តៅឧណ្ហៗ) ។ ដាក់វាស្អំលើសុដន់ឱ្យបានយ៉ាងហោចណាស់ ២ ដងជារៀងរាល់ថ្ងៃរហូតដល់លំហូរទឹកដោះដូចតាមធម្មតា ។
២. វីតាមីន C
វីតាមីន C ជួយប្រឆាំងការរលាក និងក្រហមស្បែកជុំវិញសុដន់ ។ វាក៏ជួយពង្រឹងភាពស៊ាំ បំបាត់ភាពតានតឹងដែលនាំឱ្យស្ទះទឹកដោះ ។ អ្នកអាចពិសារគ្រាប់ថ្នាំវីតាមីន ៥០០ mg ជារៀងរាល់ថ្ងៃ ។ ផ្លែឈើជូរៗ ប៉េងប៉ោះ ផ្កាខាត់ណា និងម្ទេសប្លោកក៏សម្បូរទៅដោយវីតាមីនច្រើនដែរ ។
៣. ខ្ទឹមស
ខ្ទឹមសមានផ្ទុកធាតុផ្សំអាចកាត់បន្ថយអាការៈឈឺចាប់ និងរលាក ដែលបណ្តាលមកពីស្ទះរន្ធសុដន់ ។ ឧស្សាហ៍ទទួលទានខ្ទឹមសឆៅឱ្យបានទៀងទាត់ពេញមួយថ្ងៃ ទាល់តែលែងឈឺចាប់ និងរលាកទៀត ។
៤. ប្រទាលកន្ទុយក្រពើ
ចិតយកសាច់ប្រទាលកន្ទុយក្រពើមកបិតលើសុដន់ ។ រង់ចាំរយៈពេល ២-៣ នាទី រួចលាងសម្អាតមុនពេលបំបៅដោះកូន ។ អ្នកអាចធ្វើវិធីនេះ ៣ ដងក្នុង ១ សប្តាហ៍ ។
៥. ម្នាស់
ទឹកម្នាស់ក៏សម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ជួយរក្សាសុខភាពម្តាយបានល្អ ។ ផឹកទឹកផ្លែឈើស្រស់ឱ្យបានច្រើន និងញឹកញាប់ក្នុងអំឡុងពេលបំបៅដោះកូន ៕
វិធីងាយ ៥យ៉ាងជួយព្យាបាលអាការៈស្ត្រីទាស់គ្មានទឹកដោះឱ្យកូនបៅ
Reviewed by Mong Kul
on
9:50 PM
Rating:
No comments: