តើមនុស្សមានកែវភ្នែកពណ៌ត្នោត មានអ្វីពិសេស?
មុននឹងយើង ចាប់ផ្តើម, ខ្ញុំចង់សួរអ្នកនូវសំណួរសាមញ្ញៗមួយ តើកែវភ្នែកអ្នកមានពណ៌ត្នោតមែនទេ? ប្រសិនបើចម្លើយរបស់អ្នកថា មែន, អ្នកគួរអានការពិតដ៏គួរចាប់អារម្មណ៍ទាក់ទងនឹងមនុស្សមានកែវភ្នែក ពណ៌ត្នោត។ មានការសិក្សាស្រាវជ្រាវផ្សេងៗជាច្រើនដែលបង្ហាញពីមនុស្សមានកែវភ្នែក ពណ៌ត្នោត, បង្ហាញពីអាថ៌កំបាំង និងសមត្ថភាពពិសេសរបស់មនុស្សនេះ។
តើអ្នកដឹងទេថា មនុស្សមានកែវភ្នែកពណ៌ត្នោតមានសមត្ថភាពអាចជម្រុញដល់ទំនុកចិត្តបាន? អ្នកក៏គួរដឹងថា មនុស្សមានកែវភ្នែកពណ៌ត្នោតក៏ជាអ្នកពូកែខាងទំនាក់ទំនង ហើយមនុស្សជាច្រើនតែងតែនិយាយបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនប្រាប់ដល់ មនុស្សកែវភ្នែកពណ៌ត្នោតនេះ។
មនុស្សមានកែវភ្នែកពណ៌ត្នោតលាក់នូវភាពរួសរាយរាក់ទាក់។ ហើយភាពរួសរាយរាក់ទាក់នេះ អាចលើកទឹកចិត្តមនុស្សឲ្យបង្ហាញអារម្មណ៍ និងប្រាប់នូវអាថ៌កំបាំងដល់មនុស្សកែវភ្នែកពណ៌ត្នោតនេះ។ ការស្រាវជ្រាវមួយចំនួនក៏បានបង្ហាញថា មនុស្សកែវភ្នែកពណ៌ត្នោតមានមិត្តភក្តិច្រើន។ អ្នកក៏គួរដឹងថា មនុស្សកែវភ្នែកពណ៌ត្នោតពោរពេញទៅដោយភាពស្វាហាប់ ហើយពួកគេពិតជាចូលចិត្តភាពសប្បាយរីករាយក្នុងជីវិត។
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រក៏បានអះអាងថា អ្នកដែលមានកែវភ្នែកពណ៌ត្នោតមានចំណង់នឹងភាពសប្បាយរីករាយក្នុងជីវិត។ ជាធម្មតា ពួកគេបាត់បង់ភាពស្វាហាប់នៅពេលមានជំងឺ និងស្ថានភាពដែលពិបាកនឹងដោះស្រាយ។ ម៉្យាងវិញទៀត អ្នកមានកែវភ្នែកពណ៌ត្នោតងាយនឹងរំជួលចិត្តជាងអ្នកដទៃ។ នេះអាចជាភាពវិជ្ជមាន ឬអវិជ្ជមាន គ្រប់យ៉ាងវាអាស្រ័យលើស្ថានភាពជាក់ស្ដែង៕
តើមនុស្សមានកែវភ្នែកពណ៌ត្នោត មានអ្វីពិសេស?
Reviewed by Mong Kul
on
9:55 PM
Rating:
No comments: