Top Ad unit 728 × 90

ថ្មីៗ

randomposts

ទំនាក់​ទំនង​ប្លែកៗ ១០យ៉ាង​លើ​រាង​កាយ​មនុស្ស បើអ្នក​ដឹង​ហើយ​ហួស​ចិត្តម៉ង!


ការ​ស្រាវ​ជ្រាវ​កាល​ពីក្នុងឆ្នាំ ​២០១១ បាន​បង្ហាញ​ថា ​បុរស​ដែល​មាន​ម្រាម​ដៃចង្អុល​ខ្លីជាង​ម្រាម​ដៃនាង ​តែង​តែមាន​ប្រដាប់​ភេទធំ។
ផ្នែក​នីមួយៗ​របស់​រាង​កាយ​សុទ្ធតែ​ជាប់​ពាក់​ព័ន្ធ​នឹងគ្នា ​ដែល​អ្នក​មិន​ធ្លាប់​គិត​ដល់។ ​តើអ្នក​ធ្លាប់​ទេ​គិតថា ​ប្រវែង​ម្រាមដៃ​ចង្អុល​អាច​បង្ហាញ​ពីទំហំ​អាអូន​តូច​របស់​អ្នក​ដែរទេ?
ទំនាក់​ទំនង​ទាំង​អស់នេះ​មាន​លក្ខណៈ​ចម្លែក ​និង​នាំមក​នូវ​រឿង​គួរឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន។ ខាង​ក្រោម​នេះ​ ជា​ទំនាក់​ទំនង​ប្លែកៗ​ទាំង១០ ​ដែល​នឹង​ធ្វើឱ្យ​អ្នកភ្ញាក់​ផ្អើល៖
សម្លេង និងកម្ពស់
ការ​សិក្សា​ដោយ​សកល​វិទ្យា​ល័យ​វ៉ាស៊ីនតោន (USA) បាន​បង្ហាញ​ថា អ្នក​ស្តាប់​អាច​ដឹងពី​កម្ពស់​ពីការ​និយាយ ក្រោយ​ពេល​បាន​ស្តាប់​ឮ​សម្លេង​រួច។ ​សម្លេង​កើត​ចេញពី​បំពង់​ខ្យល់​ក្រោម និង​បង្កើន​កម្ពស់។
ភ្នែក និងខួរក្បាល
ទស្សនា​វដ្តី​វិទ្យា​សាស្ត្រ​ចិត្ត​សាស្ត្រ​បាន​និយាយ​ថា ​បំពង់​សរសៃ​ឈាម​តូច​របស់​ភ្នែក​អាច​បង្ហាញពី​សុខ​ភាព​ខួរក្បាល។ ​ដូច្នេះ ​សរសៃ​ឈាម​ភ្នែកធំ ​ធ្វើឱ្យ​ការធ្វើ​តេស្ត​សមត្ថភាព​ខួរ​ក្បាល​ទទួល​បាន​លទ្ធផល​មិនល្អ​ឡើយ​ចំពោះ​មនុស្ស​វ័យ​កណ្តាល។
ស្បែក និងសម្ពាធឈាម
ភាព​ជ្រីវជ្រួញ​មិនមែន​គ្រាន់តែ​ជា​សញ្ញា​នៃភាព​ចាស់​ប៉ុណ្ណោះ​ទេ ​តែក៏​ជាសញ្ញា​នៃជម្ងឺ​ផងដែរ។​ លទ្ធ​ផល​នៃការ​ស្រាវ​ជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​នៅក្នុង​ទស្សនា​វដ្តី​ជម្ងឺ​មនុស្ស​ចាស់​បាន​បង្ហាញ​ថា ​អ្នក​មាន​បញ្ហា​ជ្រីវ​ជ្រួញ​តិចតួច ​បណ្តាល​មកពី​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ​និង​សរសៃ​ឈាម​បេះដូង​ចុះ​ខ្សោយ។
ម្រាមដៃ និងអាអូនតូច
ប្រាកដ​ណាស់ ​អ្នក​នឹង​មិន​ហ៊ាន​មើល​ម្រាមដៃ​របស់​អ្នក ​បន្ទាប់​ពីអាន​ព័ត៌មាន​នេះរួច។ ​យោង​តាម​ការ​សិក្សា​នៅកូរ៉េ​ក្នុងឆ្នាំ ​២០១១ ​បាន​ឱ្យដឹង​ថា បុរសៗ​ដែល​មាន​ម្រាមដៃ​ចង្អុល​ខ្លី​ជាង​ម្រាម​ដៃនាង​នឹងមាន​អាអូន​តូចធំ។ ​អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​បាន​ពន្យល់​ថា ​នេះ​ដោយ​សារ​តែអ័រម៉ូន​ភេទ​ឈ្មោល​តេសតូ​ស្តេរ៉ូន។
ម្រាមដៃ និងជម្ងឺមហារីក
ប៉ុន្តែ​សូម​កុំខូច​ចិត្ត ប្រសិន​បើអ្នក​ឃើញ​ថា ​ម្រាម​ចង្អុល​ដៃរបស់​អ្នកវែង។ ​ព្រោះ​វា​បង្ហាញ​ថា ​អ្នក​ប្រឈម​មុខ​តិចតួច​ និង​ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្តាត។
ទស្សនា​វដ្តី​ជម្ងឺ​មហារីក​របស់​អង់គ្លេស​បាន​បង្ហាញថា ​កម្រិត​អ័រម៉ូន​តេសតូ​ស្តេរ៉ូន​តិច​ ក្នុង​ស្បូន​អាច​ជួយ​ឱ្យបុរស​គេចផុត​ពីជម្ងឺ​ជា​ច្រើន។
ជើង និងអសមត្ថភាពផ្លូវភេទ
ការ​ស្រាវ​ជ្រាវ​នៅ​សកល​វិទ្យា​ល័យ​ហាវ៉ត (USA) ​បាន​និយាយ​ថា ​ប្រសិន​បើជើង​របស់​អ្នក​រសាប់​រសល់ ​ជើងទាំងពីរ​របស់​អ្នក​តែង​តែ​មិន​សុខ​ស្រួល ​និង​មិន​អាច​គ្រប់​គ្រង​លើ​ចលនា​ជើង​ ដើម្បី​កាត់​បន្ថយ​សម្ពាធ​បាន​ឡើយ។
គេបាន​រក​ឃើញថា ​បុរស​ដែល​មាន​អាការៈ​ជើង​រសាប់​រសល់ ​៥ដង​ក្នុង ១ខែ​នឹង​ប្រឈម​មុខ​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​ច្រើន​ជាង ​៥០% ​ដោយ​សារ​កម្រិត​នៃអ័រម៉ូន​ដូប៉ាមីន​ទាប​ខ្លាំងពេក។
ការទំពារ និងការចងចាំ
ការ​ស្រាវជ្រាវ​ក្នុង​ទស្សនា​វដ្តី​ជម្ងឺ​មនុស្ស​ចាស់​នៅ​សហរដ្ឋ​អាមេរិច​បាន​បង្ហាញ​ថា ​សមត្ថភាព​នៃការ​ទំពារ​អាច​មើល​ដឹងពី​គ្រោះ​ថ្នាក់​នៃជម្ងឺ​វង្វេង។
តែទោះ​បីជា​យ៉ាងណា​កុំបារម្ភ ​ព្រោះ​អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​នៅតែ​មិន​ប្រាកដ​ថាតើ ​ភាព​បាត់​បង់​ការ​ចងចាំ​បណ្តាល​ឱ្យ​ពិបាក​ទំពារ ​ឬយ៉ាង​ណាទេ ឬមិនថា វាគ្រាន់​តែជា​រឿង​ចៃដន្យ​នោះ​ឡើយ។
ភ្នែក និងគេង
យោង​តាម​ការ​ស្រាវ​ជ្រាវ​ក្នុង​ប្រទេស​តៃវ៉ាន់​បានឱ្យ​ដឹងថា ​អ្នក​ដែល​គេង​មិន​ដក​ដង្ហើម​អាច​ប្រឈម​មុខ​នឹងជម្ងឺ​ងងឹត​ភ្នែក។
ហេតុ​ផល​មួយ​គឺថា ​នៅ​ពេល​អ្នក​ដក​ដង្ហើម​ធម្មតា, ​ការ​កង្វះ​អុកស៊ីសែន​អាច​បំផ្លាញ​សរសៃ​ប្រសាទ​ភ្នែក ​ឬ​បណ្តាល​ឱ្យ​កម្រិត​ឧស្ម័ន​ក្នុង​ឈាម​ខុស​ប្រក្រតី។
មាត់ និងការចងចាំ
យោង​តាម​សកល​វិទ្យា​ល័យ​កូឡាំប៊ី (US)​ បាន​ឱ្យដឹង​ថា ​ឈឺមាត់​អាច​ជា​សញ្ញា​ដំបូង​នៃជំងឺ​បាត់​បង់​ការ​ចងចាំ។
អ្នក​ជំនាញបា​ន​សិក្សា​លើអ្នក​ស្ម័គ្រ​ចិត្ត​អាយុ​ពី ៥៩-៧៩ អស់​រយៈពេល ​៨ឆ្នាំ ​ហើយ​បាន​រក​ឃើញ​ថា អ្នក​ដែល​ងាយ​នឹងឆ្លង​មេរោគ​ស្បែក​បណ្តាល​មកពី​វីរុស ​តែង​តែ​ប្រឈម​នឹង​ភាព​បាត់​បង់​ការ​ចងចាំ​ធ្ងន់ធ្ងរ៕
ទំនាក់​ទំនង​ប្លែកៗ ១០យ៉ាង​លើ​រាង​កាយ​មនុស្ស បើអ្នក​ដឹង​ហើយ​ហួស​ចិត្តម៉ង! Reviewed by Mong Kul on 9:34 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.