របៀបធ្វើ ស៊ុបដំឡូងបារាំងសាច់មាន់
គ្រឿងផ្សំ
- សាច់មាន់ ២៥០ក្រាមកាត់ដុំៗ
- ដំឡូងបារាំង ២មើមចិតដុំៗ
- ខ្ទឹមក្រហម ១ដុំចិត
- ខ្ទឹមស ២កំពឹសចិត
- ខ្ញី ២ចំណិត
- សៀងឆា ១ស្លាបព្រាបាយ
- អំបិល បន្តិច
- ប្រេងឆា ២ស្លាបព្រាបាយ
វិធីធ្វើ
- ដំបូងយកខ្ទឹមស និងខ្ទឹមក្រហមដាក់ក្នុងត្បាល់បុកចូលគ្នាឱ្យម៉ដ្ឋល្មមរួចហើយដួសចេញបុកខ្ញីម្តង។
- ដាក់ប្រេងឆាចូលក្នុងឆ្នាំងទុកឱ្យក្តៅដាក់ខ្ទឹមស និងខ្ទឹមក្រហមឆាបន្តិចបន្ទាប់មកទើបដាក់សៀងឆានិងខ្ញី។
- ឆាចូលគ្នារួចហើយដាក់សាច់មាន់ឆាច្របល់ចូលគ្នាទុកមួយសន្ទុះ ចាក់ទឹកថែមអំបិលបន្តិចជាមួយនឹងដំឡូងចូលរួចហើយទុកឱ្យឆ្អិនជាការស្រេច៕
របៀបធ្វើ ស៊ុបដំឡូងបារាំងសាច់មាន់
Reviewed by Mong Kul
on
9:30 PM
Rating:
No comments: