របៀបធ្វើ សម្លរកែង
គ្រឿងផ្សំ
- ឆ្អឹងជំនីជ្រូក ៩ខាំ កាត់ជាដុំតូចល្មម
- ម្នាស់ ៥ខាំ ហាន់ជាដុំតូចល្មម
- គ្រឿងបុក ៣ស្លាបព្រាបាយ (ល្មៀត រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូច ខ្ទឹមស)
- ម្ទេសគ្រៀម ចិញ្រ្ចាំអោយម៉ត់ ២ស្លាបព្រាបាយ
- ខ្ទិះដូង ១កូនចានចង្កឹះ
- ម្សៅស៊ុប ២ស្លាបព្រាបាយ
- ស្ករ ២ស្លាបព្រាបាយ
- ទឹក ៥កូនចានចង្កឹះ
- សណ្តែកដី ២ស្លាបព្រាបាយ បុកអោយម៉ត់
- ទឹកអំពិលទុំ ២ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
របៀបធ្វើ
- ដាំឆ្នាំ បើកភ្លើងក្តៅល្មម ដាក់ប្រេងឆាចូល ទុកអោយក្តៅបន្តិច ដាក់គ្រឿងបុក និងម្ទេសគ្រៀមចូល ឆាអោយឡើងពណ៌ក្រហមល្អ ។
- ដាក់ឆ្អឹងជ្រូកចូល កូអោយចូលគ្រឿងសព្វល្អ សឹមផ្សំរសជាតិដោយ ម្សៅស៊ុប ស្ករ អំបិល និងទឹកត្រី កូអោយសព្វចូលគ្នាល្អ រួចរំងាស់អោយដាច់ទឹកដែលចេញពីសាច់ សឹមដាក់ទឹកចូល រំងាស់អោយផុយសាច់ សឹមដាក់ខ្ទិះដូង ម្នាស់ និងទឹកអំពិលចូល ទុកអោយពុះ ដាក់សណ្តែកដីចូល ភ្លក្សរសជាតិតាមការចូលចិត្តជាការស្រេច៕
របៀបធ្វើ សម្លរកែង
Reviewed by Mong Kul
on
8:51 PM
Rating:
No comments: