របៀបធ្វើ ជ្រក់ឆៃថាវ
គ្រឿងផ្សំ
- ឆៃថាវ ៥ ឬ ៦ មើម
- ស្ករ
- អំបិល
- ទឹកខ្មេះ ឬក្រូចឆ្មារ
- ម្ទេស ២ ឬ ៣ផ្លែ
វិធីធ្វើ
- យកឆៃថាវចិតសំបក លាងអោយស្អាត រួចហាន់ជាចំណិតប៉ុនចង្អុលដៃ ។
- បន្ទាប់មកប្រលាក់អំបិល ២ស្លាបព្រាទុកចោល ទាល់តែចេញជាតិហាងអស់(ប្រហែល២ឬ៣ម៉ោង)។
- យកឆៃថាវលាងទឹកអោយអស់ជាតិអំបិល រួចត្រាំទឹកត្រជាក់ចោលមួយសន្ទុះ ចាំស្រង់ចេញ ទុកអោយស្រស់ទឹក។ ។
- បន្ទាប់មកលាយសរ្ក២ឬ៣ស្លាបព្រាបាយតាមចូលចិត្តផ្អែមតិចឬខ្លាំង ជាមួយទឹកខ្មេះ ឬទឹកក្រូចឆ្មារ៣ស្លាបព្រាច្របល់អោយសព្វល្អ ទុក១ថ្ងៃទៅ២ថ្ងៃជាការស្រេច។
- អាចញុំជាមួយត្រីអាំងឬ ត្រីចៀនក៏បាន។ ថែមម្ទេសពីលើបើចូលចិត្ត ។
របៀបធ្វើ ជ្រក់ឆៃថាវ
Reviewed by Mong Kul
on
8:00 PM
Rating:
No comments: