Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ បង្អែមបបរពោត

គ្រឿងផ្សំ
  • ពោតខ្ចី 5 ផ្លែ ឈូសយកសាច់
  • ស្ករស កន្លះគីឡូ
  • ខ្ទិះដូងដើម ១ ចានចង្កឹះ ខ្ទិះដូងចុង ១ចានគោម
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្សៅឆា កន្លះចានចង្កឹះ
វិធីធ្វើ
  1. ដាក់ដាំទឹកកន្លះឆ្នាំ ដាក់សាច់ពោត ដាំអោយពុះដាក់ខ្ទិះដូងចុងចូល ។
  2. ពេលបង្អែមពុះហើយ ដាក់ស្ករស អំបិល កូរអោយរលាយសព្វល្អ ភ្លក់មើលរសជាតិតាមចំណូលចិត្ត។
  3. ម្សៅឆាដាក់ទឹកកូរអោយរលាយ ចាក់ទឹកម្សៅចូលឆ្នាំងបង្អែម ហើយកូរតិចៗរហូតឡើងខាប់ឆ្អិនល្អ លើកចុះ ។
  4. យកឆ្នាំងមួយទៀតដាក់ខ្ទិះដូងដើម ដាក់អំបិលបន្ដិច ម្សៅឆាបន្តិច ចូលគ្នា កូរអោយរលាយដាំអោយពុះហើយកូររហូតឡើងខាប់ខ្ទិះដូងឆ្អិន លើកចុះ។
  5. ពេលបរិភោគ ដួសបង្អែមដាក់ចានហើយស្រូបខ្ទិះដូងពីលើ រឹតតែឆ្ងាញ់។

របៀបធ្វើ បង្អែមបបរពោត Reviewed by Mong Kul on 8:20 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.