របៀបធ្វើ គោឡើងភ្នំ
គ្រឿងផ្សំ
- សាច់គោ (យកសាច់សុទ្ធ)
- ពងទា
- ប័រ (បើចូលចិត្តអ្នកអាចប្រើប្រេងសណ្តែក ឬខ្លាញ់ជ្រូកជំនួសវិញក៏បាន)
- ស្ពៃបូកគោ, ការ៉ុត, ប៉េងបោះ, ត្រកួន, ដំឡូងបារាំង...
គ្រឿងផ្សំទឹកប្រហុក
- គល់ស្លឹកគ្រៃ
- សណ្តែកដី
- ក្រូចឆ្មា
- ស្ករស
- ប៊ីចេង
- ប្រហុក
- ម្ទេសទុំ
វិធីធ្វើទឹកប្រហុក
- ហាន់គល់ស្លឹកគ្រៃស្តើងៗដាច់ក្នុងចាន បន្ទាប់មកយកអំបិលម៉ត់ទៅច្របាច់ដើម្បីអោយគល់ស្លឹកគ្រៃទន់ល្អ។
- បុកសណ្តែកដី (កុំអោយម៉ត់) ដាក់ចូលក្នុងចានគល់ស្លឹកគ្រៃ បន្ទាប់មកដាក់ ស្ករស ប៊ីចេង និង ម្ទេសទុំ (ហាន់ជាចំណិតៗ) ចូល ហើយកូរអោយវាចូលគ្នា
- ដាំទឹកអោយពុះយកប្រហុកដាច់ចូលក្នុងទឹកកូរអោយវាបែកសាច់ រួចយកទឹកនោះទៅចាក់ចូលក្នុងចានគល់ស្លឹកគ្រៃ កូរអោយសព្វ ភ្លក់មើលថា ល្មម ឬនៅ បើមិនល្មមយើងអាចដាក់គ្រឿងតាមចំណូលចិត្ត។
- ជាចុងក្រោយច្របាច់ក្រូចឆ្មាដាក់ជាការស្រេច។
រៀបធ្វើ
- យកសាច់គោហាត់ជាចំនិតៗស្តើងៗ យកដាក់ចានហើយដាក់ពង់ទាចូលទុកមួយកន្លែង។
- កម្តៅឆ្នាំងអោយក្តៅ ហើយដាក់ប័រ បន្ទាប់មកដាក់សាច់គោ(ពងទាត្រូវវាយបញ្ចូលជាមួយសាច់គោ) និងបន្លែជាកាស្រេច។
* បញ្ចាក់បើមិនចូលចិត្តទឹកប្រហុក អ្នកអាចប្រើទឹកត្រីកោះកុងជំនួសក៏បានដែរ៕
របៀបធ្វើ គោឡើងភ្នំ
Reviewed by Mong Kul
on
8:57 PM
Rating:
No comments: