ថៃ ជាប់លេខ១ ខណៈកម្ពុជា ជាប់លេខ៩ ក្នុងនាមជាប្រទេសមានទេសចរស៊ិចពេញនិយមបំផុតក្នុងពិភពលោក
មនុស្សជាច្រើន ដែលនឹងមានថ្ងៃវិសម្សកាល តែងតែរៀបចំផែនទៅលើសកម្មភាពដ៏រីករាយជាច្រើន ដូចជាដើរទិញឥវ៉ាន់ ការដើរមើលទេសភាព ដំណើរកម្សាន្តលើឆ្នេរខ្សាច់ និងដំណើរផ្សងព្រេងជាច្រើនទៀត។ ប៉ុន្តែ អ្នកទេសចរមួយចំនួន ជ្រើសរើសយកប្រទេសដ៏ជាក់លាក់មួយដើម្បីស្វែងរកភាពរីករាយ ក៏ដូចជាបំពេញចំណង់ផ្លូវ ដែលគេហៅថា ទេសចរស៊ិច។ អ្នកទេសចរស៊ិចភាគច្រើនគឺជាបុរស ហើយអ្នកផ្តល់សេវាកម្មស៊ិចជាច្រើនគឺជានារី។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា មានប្រទេសក្នុងអាស៊ីអាគ្នេយ៍ដល់ទៅ៤ ដែលជាប់ឈ្មោះជាប្រទេសមានទេសចរស៊ិចដ៏មានប្រជាប្រិយភាពបំផុតទាំងក្នុងពិភពលោក។ ខាងក្រោមនេះគឺជាប្រទេសកំពូលទាំង១០ដែលស្ថិតក្នុងឧស្សាហកម្មទេសចរស៊ិច។
១០. សាធារណៈរដ្ឋដូមីនិក
សាធារណៈដូមីនិក ជាប្រទេសមានការរីកលូតលាស់ខ្លាំងទៅលើទេសចរស៊ិច និងត្រូវបានគេរំពឹងទុកថា មានស្ត្រីពី៦០០០០ ទៅ១០០០០០ កំពុងតែធ្វើការក្នុងឧស្សាហកម្មស៊ិច។
៩. កម្ពុជា
ជាមួយនឹងមានកន្លែងកម្សាន្តច្រើន កម្ពុជា ជាកន្លែងដ៏មានប្រជាប្រិយភាពសម្រាប់អ្នកទេសចរស៊ិច ហើយជាមួយគ្នានេះ ស៊ិចទៅលើកុមារ និងការលក់ភាពបរិសុទ្ធ ក៏កើតមានក្នុងប្រទេសដ៏តូចមួយនេះផងដែរ។
៨. ហូឡង់
ប្រទេសហូឡង់ មានហាងជាច្រើនដែលមានសេវាកម្មបម្រើផ្លូវ ដូចជាភោជនីយដ្ឋាន និងកន្លែងផឹកស៊ីជាដើម ខណៈដែលវាក៏ជាប្រទេសដ៏ពេញនិយមទៅលើទេសចរស៊ិចផងដែរ។
៧. កេនយ៉ា
ស្ត្រីរកស៊ីផ្លូវភេទមានវ័យក្មេងរហូតដល់ទៅ១២ឆ្នាំ ដោយសារតែកេនយ៉ា សម្បូរទៅដោយប្រជាជនក្រីក្រ និងខ្វះការអប់រំ ហើយភាគរយនៃការចម្លងមេរោគអេដស៍ ស្ថិតក្នុងកម្រិតដ៏ខ្ពស់។
៦. ហ្វីលីពីន
បើទោះបីពេស្យាចារ្យគឺជារឿងខុសច្បាប់ក្នុងប្រទេសនេះ ប៉ុន្តែ ទេសចរស៊ិច មានសកម្មភាពយ៉ាងរស់រវើក។ ហ្វីលីពីន មាននារីបម្រើផ្លូវភេទដល់ទៅ៥០ម៉ឺននាក់។
៥. កូឡុំប៊ី
កូឡុំប៊ី មិនត្រឹមតែល្បីល្បាញទៅលើបញ្ហាជួញដូរគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែ ក៏ល្បីល្បាញទៅលើផ្នែកទេសចរស៊ិចផងដែរ។
៤. ឥណ្ឌូនេស៊ី
ប្រទេសនេះ សម្បូរទៅដោយបញ្ហាជួយដូរផ្លូវភេទលើកុមារ ខណៈដែលពេស្យាចារ្យគឺជាបទឧក្រិដ្ឋ ប៉ុន្តែ ទេសចរស៊ិចនៅតែកើនឡើងក្នុងកម្រិតដ៏ខ្ពស់មួយ។
៣. អេស្ប៉ាញ
អេស្ប៉ាញ គឺជាប្រទេសឈានមុខគេទៅលើទេសចរស៊ិច នៅអឺរ៉ុប ជាពិសេសទីក្រុង Barcelona និង Real Madrid។
២. ប្រេស៊ីល
ក្រៅពីសម្បូរទៅដោយកន្លែងដ៏គួរឲ្យទាក់ផ្នែកទេសចរជាច្រើន ប្រេស៊ីល ក៏ជាប្រទេសដ៏មានប្រជាប្រិយភាពផ្នែកទេសចរស៊ិចផងដែរ។
១. ថៃ
ថៃ គឺជាប្រទេសឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានទេសចរស៊ិច ខ្លាំងជាងគេ។ បើទោះបីមានច្បាប់ ប្រឆាំងនឹងពេស្យាចារ្យ ប៉ុន្តែ ការអនុវត្តច្បាប់មិនត្រូវបានរឹងបន្តឹងឡើយ៕
ប្រភព៖ Elitereader
ថៃ ជាប់លេខ១ ខណៈកម្ពុជា ជាប់លេខ៩ ក្នុងនាមជាប្រទេសមានទេសចរស៊ិចពេញនិយមបំផុតក្នុងពិភពលោក
Reviewed by Mong Kul
on
10:22 PM
Rating:
No comments: