ឈ្មួញស្រស់ស្អាតវ័យក្មេង ឈ្មោះ ស្រីពេជ្រ ម្ចាស់ហាង ម្លិះ៧៧ ដឹកឈើប្រណិត យ៉ាងសកម្ម ទៅវៀតណាម គ្មានអ្នកណាហ៊ានបង្ក្រាប
ខេត្តរតនគិរី ៖ អ្នកជំនួញ ឈើប្រណិតដ៍ធំម្នាក់ ដែលគេដឹងថា ជាម្ចាស់ភោជនីយដ្ឋាន ម្លិះ៧៧ ដែលមានទីតាំង នៅក្នុងក្រុងបានលុង កំពុងតែល្បីល្បាញ ក្នុងការដឹកជញ្ជូនឈើ ទៅកាន់ប្រទេស វៀតណាម ដែលសមត្ថកិច្ច មិនហ៊ានបង្ក្រាប។ គេដឹងថា រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-3178 តែងតែដឹកបទល្មើស ឈើប្រណិត ចេញពីចំណុច អូរល្វាក់ ដែនជំម្រកសត្វព្រៃ លំផាត់ ឆ្លងកាត់ ស្រុកលំផាត់ ឆ្ពោះទៅកាន់ ប្រទេសវៀតណាម។
សមត្ថកិច្ចឈរជើងនៅ តាមដងផ្លូវជាតិ បានប្រាប់អ្នកកាសែតថា ស្ត្រីវ័យក្មេង ស្រស់ស្អាត ឈ្មោះ ស្រីពេជ្រ ជាមេឈ្មួញ ឈើប្រណិតដ៍ធំ នៅក្នុងខេត្តរតនគិរី។ បច្ចុប្បន្ន មេឈ្មួញឈ្មោះ ស្រីពេជ្រ កំពុងតែឋិតនៅក្នុង ជំនួញព្រៃឈើ យ៉ាងសកម្ម ដែលសមត្ថកិច្ចប្រាប់ថា រថយន្តសាំយ៉ុង របស់នាង តែងដឹកឈើប្រណិត ក្នុងមួយថ្ងៃ ២ដង ចេញពីស្រុកលំផាត់ ទៅកាន់ច្រកទ្វារ អន្តរជាតិ អូរយ៉ាដាវ។ ឈ្មោះ ស្រីពេជ្រ គឺជាមេឈ្មួញ ឈើប្រណិត រយះពេលជិត ២ឆ្នាំ កន្លងមកហើយ មិនដែលមាននរណា ហ៊ានប៉ះពាល់ទេ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ រថយន្តសាំយ៉ុង ពណ៌ស ដឹកឈើ របស់ស្រីពេជ្រ ក៍នៅតែត្រូវគេឃើញ ដឹកឈើទៅកាន់ ប្រទេសវៀតណាម តាមច្រកទ្វារអន្តជាតិ អូរយ៉ាដាវ ដដែល មិនមានស្ថាប័នណា ហ៊ានក្អកជាមួយនាងទេ។ ការដឹកជញ្ជូន បទល្មើសឈើប្រណិត របស់ ស្រីពេជ្រ បានដោយរលូនបែបនេះ ត្រូវគេសង្ស័យថា នាងពិតជាមាន ខ្នងបង្អែកយ៉ាងធំ បើមិនដូច្នោះទេ ជំនួញរបស់នាង មិនអាចដំណើរការ ដោយរលូន បានឡើយ។ គេរងចាំមើលថា មន្ត្រីនិងសមត្ថកិច្ច នៅតាម ដងផ្លូវជាតិលេខ៧៨ ពីក្រុងបានលុង ទៅកាន់ច្រកទ្វារ អន្តជាតិអូរយ៉ាដាវ ដែលមានជាង ៦០អង្គភាព តើស្ថាប័នមួយណា ហ៊ានចេញមុខបង្ក្រាប បទល្មើស របស់ស្រី ពេជ្រ ៕
ឈ្មួញស្រស់ស្អាតវ័យក្មេង ឈ្មោះ ស្រីពេជ្រ ម្ចាស់ហាង ម្លិះ៧៧ ដឹកឈើប្រណិត យ៉ាងសកម្ម ទៅវៀតណាម គ្មានអ្នកណាហ៊ានបង្ក្រាប
Reviewed by Mong Kul
on
4:58 PM
Rating:
No comments: