ឱ្យស្វាមីបរិភោគអ្វី ប្រសិនគាត់ញៀនស្រា?
ការញៀនស្រាអាចហៅថា ជា ជំងឺ ។ ញៀនស្រាបង្កជាជំងឺតម្កាត់ ច្រើនដូចជាបេះដូង, តម្រងនោម, អសមត្ថភាពផ្លូវភេទ, ឈឺក្បាល, សរសៃ ប្រសាទ, ខ្សោយថ្លើម... និងកើន ហានិភ័យមហារីក ។
សឹងតែទាំងអស់នៃអ្នកញៀន ស្រាសុទ្ធតែប្រឹងប្រែងបញ្ចៀសការ ទទួលទានស្រា តែធ្វើមិនបាន ។ ជូន កាលគេមិនដឹងថាមានជម្រើសមួយ ចំនួនអំពីអាហារ ដើម្បីជំនួសកម្លាំងទាក់ ទាញរបស់ស្រា ។
បន្ថែមទឹកផ្លែឈើទៅក្នុងរបប ទទួលទាន
ពួកអ្នកជំនាញការជីវជាតិ បាន សំណូមពររឿងនេះ ចំពោះអ្នកជំងឺនៅ មជ្ឈមណ្ឌលផ្តាច់ស្រា ។ លទ្ធផល គឺក្នុង រង្វង់១០ថ្ងៃ ពួកគេបានប្រែប្រួលពី ឃ្លានស្រាមកចង់ផឹកទឹកផ្លែឈើ ។
ទំពាំងបាយជូរ
ប្រសិនបរិភោគជាប្រចាំ នឹង ជួយបន្ថយបរិមាណស្រាទទួលទាន ។ សារជាតិមានក្នុងទំពាំង បាយជូរដូចជា ប៉ូតាស្យូម ជួយប្រឆាំងតបភាពឃ្លានស្រា ។ វាជួយតុល្យភាពបរិមាណ អាល់កាឡាំងក្នុងសរីរាង្គ និងជួយ តម្រងនោមបន្ថយរំញោចជាមួយស្រា ។
ផ្លែល្មើ
ពួកអ្នកជំនាញការបានទូន្មាន ឱ្យទទួលទានផ្លែល្មើសម្រាប់អ្នកញៀន ស្រា ពិសេសអ្នកចង់បញ្ឈប់ផឹកស្រា ។
ការ៉ុត
ក៏ដូចជាល្មើ, អ្នកញៀន ស្រាគួរបរិភោគការ៉ុតឱ្យបានច្រើន ដើម្បីឈានទៅផ្តាច់ស្រាបាន ។
ម្រះ
មានប្រសិទ្ធភាពជាពិសេស ពេលមនុស្សម្នាក់ឃ្លានស្រា ។ វាក៏ជា ឱសថមានឥទ្ធិពលសកម្ម ទៅលើកម្រិត ជាតិស្ករក្នុងឈាម, ផ្គត់ផ្គង់វីតាមីន C ដ៏ច្រើន ក៏ដូចជាសារជាតិប្រឆាំងអុកស៊ីត កម្មខ្លាំងជួយកម្ចាត់ជាតិពុលចេញពីរាង កាយ ។
ឃិនឆាយ
ឃិនឆាយអាចធ្វើឱ្យអ្នកញៀន ស្រាស្វាងពីស្រវឹង បន្ទាប់មកជួយគេឱ្យបញ្ឈប់ផឹក ។ វាក៏ជាអាហារសម្បូរ វីតាមីន និងសារជាតិរ៉ែចាំបាច់សម្រាប់សរីរាង្គ ៕ ប្រែសម្រួលៈ រតនៈ
ឱ្យស្វាមីបរិភោគអ្វី ប្រសិនគាត់ញៀនស្រា?
Reviewed by Mong Kul
on
6:02 PM
Rating:
No comments: