របៀបធ្វើ ចេកឆាប
គ្រឿងផ្សំ
- ចេកណាំវ៉ាស្រគាលមួយស្និត
- ស្ករស ២៥០ ក្រាម
- ខ្លាញ់រាវ ៤០០ ក្រាម
វិធីធ្វើ
- បកសំបកចេកឲ្យស្អាតបន្ទាប់មកធ្វើការឈូសស្តើងៗដាក់ហាលថ្ងៃឲ្យស្ងួត។
- បន្ទាប់ពីហាលស្ងួត ហើយដាក់ខ្ទះដាំឲ្យក្តៅ បន្ទាប់មកធ្វើការបំពងឲ្យស្រួយរួចហើយស្រងចេញទុកឲ្យស្រសខ្លាញ់។
- ដាក់ដាំទឹកស្កររំងាស់ឲ្យឡើងជើងអង្ក្រង បន្ទាប់មកធ្វើការចាក់ចេកចូលជ្រួយត្រលប់ឲ្យស្ងួតទឹក បន្ទាប់មកស្រងចេញដាក់ហាលថ្ងៃឲ្យស្ងួតដាក់ក្នុងកែវគ្របឲ្យជិតទុកបានយូរថ្ងៃ៕
របៀបធ្វើ ចេកឆាប
Reviewed by Mong Kul
on
8:11 PM
Rating:
No comments: