Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ញាំពោះគោ

គ្រឿងផ្សំ‬
  • ពោះគោ ៥០០ ក្រាម (ឆ្អិន)
  • ការ៉ុត ១ ផ្លែ
  • ជីគីមឆាយ ១០០ ក្រាម
  • ជីបារាំងកាត់ជាកង់ៗប្រវែង ៣ ថ្នាំងដៃ
  • ភ្លៅកង្កែប(បន្លែ) ១០០ ក្រាម
  • ត្រយូងចេកមួយផ្លែតូចប្រហែល ៣០០ ក្រាម
  • ប៊ីចេង កន្លះស្លាព្រាបាយ
  • ខ្ទឹមស ៣ កំពឹស
  • ខ្ទឹមក្រហម ៤ កំពឹស
  • ម្ទេសក្រហម ៣ ផ្លែ
  • គល់ស្លឹកគ្រៃ ៤ គល់
  • ទឹកប្រហុក ៣ ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មា ៥ ស្លាបព្រាបាយ
  • ទឹកត្រី ១ ស្លាបព្រាបាយ
  • ស្ករស ២ ស្លាបព្រាបាយ
‪‎វិធីធ្វើ‬
  1. ជាការចាប់ផ្តើមអ្នកត្រូវយកខ្ទឹមក្រហម ខ្ទឹមស និងម្ទេសហាន់ឲ្យស្តើងៗ គល់ស្លឹកគ្រៃហាន់ជាបន្ទះស្តើងៗចំណែកឯម្ទេសចិតជាបន្ទះបញ្ឆិតស្តើងៗ។ 
  2. យកចានគោមធំមួយ បន្ទាប់មកដាក់ខ្ទឹមក្រហម ខ្ទឹមស ស្លឹកគ្រៃ និងម្ទេសដែលបានហាន់រួចចូលទៅក្នុងចាន។
  3. ធ្វើការផ្សំគ្រឿង មានដូចជា ប៊ីចេង កន្លះស្លាព្រាបាយ ទឹកត្រី ១ ស្លាបព្រាបាយ ទឹកប្រហុក ៣ ស្លាបព្រាបាយ ស្ករស ២ ស្លាបព្រាបាយ ទឹកក្រូចឆ្មា ៥ ស្លាបព្រាបាយ បន្ទាប់មកធ្វើការកូរចូលគ្នាឲ្យសព្វ រួចក៏ចាក់ពោះគោដែលបានហាន់ជាបន្ទះស្តើងៗនោះចូលទៅក្នុងចាននោះដែរ ហើយធ្វើការកូរចូលគ្នាម្តងទៀត ដើម្បីឲ្យចូលជាតិគ្នាបានល្អ រួចទុកដោយឡែកសិន (អ្នកអាចចាក់វាញាំជាមួយគ្នាក៏បាន ឬក៏ដាក់ញាំដោយឡែកពីគ្នាក៏បាន)។
  4. ផ្នែកបន្លែត្រូវរៀបចំដាក់ចានមួយចំហៀងសិន មានដូចជា ការ៉ុតចិតជាបន្ទះបញ្ឆិតស្តើងៗ ភ្លៅកង្កែបកាត់ជាកង់ៗប្រវែង ៣ ថ្នាំងដៃ ជីបារាំងក៏កាត់ដូចគ្នាដែរ ត្រយូងចេកឈូសហើយយកទៅត្រាំទឹកលាយជាមួយនិងក្រូចឆ្មាសិនមុននិងរៀបដាក់ចាន ចំណែកឯ ជីគីមឆាយហាន់ឲ្យតូចៗ រួចដាក់ចូលទៅក្នុងញាំតែម្តង បន្ទាប់មកទៀតដូសញាំដាក់ចូលក្នុងចានជាការស្រេច៕

របៀបធ្វើ ញាំពោះគោ Reviewed by Mong Kul on 7:42 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.