Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ កង្កែបខម្រេច

របៀបធ្វើកង្កែបខម្រេច អោយមានរសជាតិឆ្ងាញ់ពិសេសសម្រាប់ក្រុមគ្រួសារទទួលទាន។ ខាងក្រោមនេះជារបៀបធ្វើ ដែលមានភាពងាយស្រួលសម្រាប់បងៗជាស្ត្រីមេផ្ទះ ៖
គ្រឿងផ្សំ
  • កង្កែប
  • ពងក្រួច
  • ទឹកប្រេងខ្យង
  • ម្រេចម៉ដ្ឋ 
  • ស្ករត្នោត 
  • ម្សៅស៊ុប 
  • អំបិល 
  • ខ្ទឹមស ចិញ្ច្រាំអោយម៉ត់ 
  • ជីវ៉ាន់ស៊ុយ
វិធីធ្វើ
  1. យកពងក្រួចទៅស្ងោរឲ្យឆ្អិន រួចបកសម្បកចេញអោយស្អាត ទុកមួយអន្លើ។
  2. កង្កែបត្រូវពន្លាត់ស្បែកឲ្យស្អាត រួចកាត់ជាកង់ៗល្មមទុកឲ្យស្រស់ទឹក ។
  3. រួចយកកង្កែបទៅប្រឡាក់ជាមួយស្ករត្នោត ខ្ទឹមសចិញ្ច្រាំ ម្សៅស៊ុប ទឹកប្រេងខ្ចង អំបិល និងម្រេចមួយសន្ទុះឲ្យចូលជាតិល្អ។
  4. ដាក់ឆ្នាំងទុកអោយក្ដៅបន្តិច រួចដាក់ស្ករត្នោតចូលកូរឲ្យឡើងជើងអង្ក្រង រួចសឹមចាក់កង្កែបប្រឡាក់ចូល រម្ងាស់មួយរំពុះ សឹមចាក់ពងក្រួចចូល និង ទឹកបន្តិច ហើយកូរឲ្យសព្វ ភ្លក្សមើលអោយល្មម តាមចំនូលចិត្ត និងទុករយៈពេលប្រមាណ ២០ នាទី។
  5. នៅពេលទទួលទាន ត្រូវដួសដាក់ចាន ហើយបន្ថែមម្រេច និងរោយស្លឹកជីរវ៉ាន់ស៊ុយពីលើរួចជាការស្រេច ។
* បើអត់មានពងក្រួច មិនដាក់ក៏បាន។

របៀបធ្វើ កង្កែបខម្រេច Reviewed by Mong Kul on 8:43 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.