ហ៊ុន សែន លើកទឹកចិត្តក្រុមគោព្រៃកម្ពុជាក្រោយម្ចាស់ផ្ទះហ្ស៊កដានីលត់ទក់សាច់
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលមានរហស្សនាមថា«គោព្រៃកម្ពុជា»ត្រូវក្រុមម្ចាស់ផ្ទះហ្ស៊កដានីលត់ទក់សាច់ដោយលទ្ធផល៧-០ក្នុងជំនួបបើកឆាកពូល C នៃពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup 2019 នៅពហុកីឡដ្ឋានអន្ដរជាតិ King Abdullah II កាលពីយប់ថ្ងៃទី២៨ មីនា ម្សិលមិញនេះ ។
ការប្រកួតនៅយប់នោះ ក្រុមម្ចាស់ផ្ទះមាឌយក្សហ្ស៊កដានី ដែលតាមហាងឆេងភ្នាល់តឱ្យក្រុមភ្ញៀវដល់ទៅ៤គ្រាប់នោះបានលេងដាក់សម្ពាធយ៉ាងខ្លាំងលើក្រុមគោព្រៃកម្ពុជាស្ទើរពេញមួយប្រកួតតែម្ដង ។ ចំណែកក្រុមភ្ញៀវមាឌល្អិតគោព្រៃកម្ពុជាវិញ គឺមានឱកាសតិចតួចបំផុតក្នុងការគ្រប់គ្រងបាល់ និងលេងក្នុងតំបន់គ្រោះថ្នាក់របស់ក្រុមម្ចាស់ផ្ទះ ។ គ្រាន់តែនៅតង់ទី១ ក្រុមហ្ស៊កដានីបានបំប៉ោងសំណាញ់ទីក្រុមគោព្រៃកម្ពុជាដល់ទៅ២គ្រាប់បាត់ទៅហើយដោយកីឡាករ Hamza Aldardoor នៅនាទីទី១២ និងនាទីទី២១ ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់តង់ទី១ ។
បន្ទាប់ពីនាំមុខ២-០ហើយនោះ ក្រុមជម្រើសជាតិហ្ស៊កដានី មិនត្រឹមតែមិនបន្ធូរបន្ថយដល់ក្រុមគោព្រៃកម្ពុជានោះទេ ផ្ទុយទៅវិញនៅតង់ទី២ក្រុមម្ចាស់ផ្ទះមួយនេះកាន់តែបង្កើនការលេងសម្រុកខ្លាំងជាងមុនហាក់ដូចជាចង់បំបាក់មុខក្រុមភ្ញៀវអ៊ីចឹងរហូតរកបាន៥គ្រាប់បន្ថែមទៀត ។ ៥គ្រាប់នេះធ្វើបានសម្រេចដោយកីឡាករ Yasen Al Bakhet នៅនាទីទី៤៧ កីឡាករ Odai Al Saify នៅនាទីទី៦១ កីឡាករ Ahmed Samirនៅនាទីទី៦៣ កីឡាករ Hamza Aldardoor នៅនាទីទី៨៧ និងកីឡាករ Moussa Al Tamari នៅនាទីទី៩០ ។
ទោះបីក្រុមគោព្រៃកម្ពុជាទទួលលទ្ធផលមិនល្អយ៉ាងណាក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅតែគាំទ្រលើកទឹកចិត្តដដែល ។ សម្តេចបានសរសេរនៅក្នុងហ្វេសប៊ុកថា៖ «សូមអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតជាមួយក្រុមកីឡាបាល់ទាត់ ហ្ស៊កដានី (Cambodia 0-7 Jordan) ក្នុងការប្រកួតពានរង្វាន់ជើងឯកអាស៊ី២០១៩ វគ្គជម្រុះជុំចុងក្រោយ (AFC Asian Cup 2019 Final Group Qualifiers)ដែលទើបបានបញ្ចប់នៅពហុកីឡដ្ឋានអន្ដរជាតិ King Abdullah II នៅមុននេះបន្តិច» ។
«ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អក្នុងលក្ខណៈមិត្តភាពអន្តរជាតិ ដែលបានបង្ហាញឱ្យឃើញពីការរីកចម្រើនវិស័យកីឡានៅក្នុងប្រទេសកម្ពុជាយើង ។ ចាញ់ឈ្នះគឺជាការធម្មតា សង្ឃឹមថាក្មួយៗកីឡាករនឹងខិតខំលេងឱ្យកាន់តែល្អដើម្បីទទួលជ័យជម្នះនៅក្នុងការប្រកួតលើកក្រោយ» ។
«អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា និងសូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងការប្រកួតលក្ខណៈអន្តរជាតិខាងមុខទៀត» ៕

Reviewed by Mong Kul
on
5:38 PM
Rating:
No comments: