របៀបធ្វើ មាន់ទឹម
គ្រឿងផ្សំ
- មាន់ ៤
- សាច់ជ្រូកចិញ្ច្រាំលាយខ្លាញ់ខ្លះៗ ៥០០ ក្រាម
- សណ្តែកដីលីងដាក់គ្រាប់ទាំងមូល ២ ស្លាបព្រា
- គ្រាប់ឈូកស្ងោរ ២ ស្លាបព្រា
- ត្រាវហាន់ដុំប៉ុនៗមេដៃ ២ ស្លាបព្រា
- ប៉ិគក់ ហាន់សរសៃៗ ២ ស្លាបព្រា
- ផ្កាចេក ហែកជាសរសៃៗ ២ ស្លាបព្រា
- ការ៉ុតហាន់ល្អិតៗ ២ ស្លាបព្រា
- ផ្សិតចំបើង ២ ស្លាបព្រា
- ខ្ទឹមបារាំង ២ ស្លាបព្រា
- ខ្ទឹមក្រហម ២ ស្លាបព្រា
- ស្លឹកខ្ទឹម ២ ស្លាបព្រា
- ម្ទេសប្លោកក្រហម ហាន់ល្អិតៗ ២ ស្លាបព្រា
- មីសួត្រាំទឹកអោយទន់ហើយកាត់អោយខ្លីៗ ១ ចានចង្កើស
- ម្សៅឆា ២ ស្លាបព្រាកាហ្វេ
- ពងមាន់ ៤
- ម្រេច ចុងស្លាបព្រាកាហ្វេ
- អំបិល ១ ស្លាបព្រាកាហ្វេកន្លះ ( ១ស្លាបព្រាកាហ្វេសម្រាប់ប្រលាក់មាន់ កន្លះស្លាបព្រាកាហ្វេសម្រាប់ប្រលាក់សាច់ស្នូល )
- ទឹកត្រី ២ ស្លាបព្រា
- ទឹកឃ្មុំ ២ ស្លាបព្រា
- ស្រាស ២ ស្លាបព្រា
- បើចង់អោយមានក្លិនក្រអូប សូមលីងផ្កាច័ន្ទ (ប៉ូចកាក់) មួយផ្កា បុកអោយម៉ត់ដាក់លាយជាមួយគ្រឿងស្នូល។ បើដាក់ច្រើនជាងនេះ នឹងនាំអោយល្វីងហាងសាច់ស្នូល លែងមានរសជាតិឆ្ងាញ់។
របៀបធ្វើ
- លាងមាន់អោយស្អាត កាត់យកក្បាល និងក្រញាំជើងចេញ លាងអោយស្អាត ប្រឡាក់ម្រេច អំបិល១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ និង ស្រាសពីរស្លាបព្រាបាយ ទុកចោលមួយម៉ោង។
- យកសាច់ជ្រូកលាយជាមួយគ្រឿងគ្រប់មុខខាងលើ លាយជាមួយគ្នា ទើបយកទៅញាត់នៅក្នុងខ្លួនមាន់។ យកឈើចាក់ធ្មេញ ខ្ទាស់គូថមាន់អោយជិត។
- យកមាន់ទាំងមូលរុំនឹងស្លឹកឈូក ពីរជាន់ ចងអោយជាប់ ដាក់ក្នុងចានមួយ ហើយចំហុយ ប្រហែល ៧០ នាទី ដើម្បីអោយផុយសាច់ និងឆ្អិនដល់គ្រឿងក្នុង។ បើមាន់ធំ នឹងចំហុយយូរ បើមាន់តូច ចំហុយឆាប់ឆ្អិន។
- ពេលបរិភោគ អាចបរិភោគបាន ជាមួយ នឹង ទឹកត្រីម្ទេសជូរអែម ទ្រាប់ត្រសក់និងប៉េងប៉ោះស្រគាល។
របៀបធ្វើ មាន់ទឹម
Reviewed by Mong Kul
on
9:22 PM
Rating:
No comments: