របៀបធ្វើ នំអំបុកបំពង
គ្រឿងផ្សំ
- អំបុក សរសៃដូងកោស(យកទៅលីង)
- ម្សៅមី
- ខ្ទិះដូង(ដាក់មួយសើមម្សៅសម្រាប់ពូត)
- អំបិលបន្តិច
- ស្ករស
- ចេកពងមាន់ទុំជោរ
វិធីធ្វើ
- យកម្សៅលាយសរសៃដូងកោស ម្សៅមី ខ្ទិះដូង អំបិលនិងស្ករស រួចលាយចូលគ្នាឱ្យសព្វ ពូតហើយបង្កប់ចេកពងមាន់មួយ នៅចាំកណ្តាល បិតចេកឱ្យជិត។
- ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកឱ្យក្ដៅខ្លាំងសិន រួចយកទៅបំពងឱ្យឡើងក្រហមស្រួយ បន្ទាប់មកស្រង់ចេញ ទុកឱ្យស្រក់ខ្លាញ់ចេញអស់ រួចជាការស្រេច៕
របៀបធ្វើ នំអំបុកបំពង
Reviewed by Mong Kul
on
9:13 PM
Rating:
No comments: