របៀបធ្វើ ចៀនដំឡូងជ្វា
គ្រឿងផ្សំ
- ដំឡូងជ្វា ១គីឡូ ចិតជាបន្ទះស្តើងល្មម
- ម្សៅខ្សាយ ១៥០ក្រាម
- ម្សៅមី ៣០ក្រាម
- ម្សៅដុតនំ (baking soda) ១ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ស្ករស ១១៥ក្រាម
- ខ្ទិះដូង កន្លះចានចង្កឹះ
- ទឹក ១ចានចង្កឹះលើសបន្តិច
- ល្ងរលីង ២ស្លាបព្រាបាយកន្លះ
- សាច់ដូងកោស កន្លះចានចង្កឹះ
- ប្រេងឆា កន្លះឡីឡូ
វិធីធ្វើ
- មុនដំបូងចាប់ផ្តើមលាយម្សៅខ្សាយ, ម្សៅមី, ម្សៅដុតនំ, អំបិល, ស្ករស, សាច់ដូង, ខ្ទិះដូង, ទឹក និងល្ងរ។
- បន្ទាប់មកកូរច្របល់ចូលគ្នាឱ្យបានសព្វល្អប្រហែលជា ៥នាទី។
- យកដំឡូងដាក់ចូលក្នុងម្សៅដែលលាយ រួចប្រឡាក់វាឱ្យជាប់ជាមួយម្សៅ បន្ទាប់មកយកដាក់បង់ចូលក្នុងខ្ទះដែលដាក់ប្រេងឆាក្តៅហើយ។
- បង់ចូលម្តងមួយៗ រួចហើយចាំមើលឱ្យឆ្អិនទាំងសងខាងស្រង់យកមកទុកជាការស្រេច៕
របៀបធ្វើ ចៀនដំឡូងជ្វា
Reviewed by Mong Kul
on
8:24 PM
Rating:
No comments: