Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ឡាបសាច់ជ្រូក

គ្រឿងផ្សំ
  • សាច់ជ្រូក ៤០០ក្រាមចិញ្ច្រាំ
  • ពោះជ្រូក ៣០០ក្រាម ស្ងោរឲ្យឆ្អិនហាន់តូចៗល្មម
  • ក្រូចឆ្មា ៣ផ្លែ
  • ទឹកត្រី ៣ស្លាបព្រាបាយ
  • ស្ករស កន្លះស្លាបព្រាបាយ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេកន្លះ
  • ខ្ទឹមស ៥កំពឹសហាន់តូចៗ
  • ខ្ទឹមក្រហម ៥ដុំហាន់ស្តើងៗ
  • គល់ស្លឹកគ្រៃហាន់ ១ចានចង្កឹះ
  • រំដេង ១ដុំចិត្តតូចៗ
  • ស្លឹកក្រូច ១០សន្លឹកហាន់
  • ជីរណា ៥-៧សន្លឹកហាន់តូចៗល្មម
  • អង្ករលីង ៣-៤ស្លាបព្រាបាយ(ម៉ដ្ឋ)
  • ជីនាងវង ជីសាំងឃុំ…
  • ប្រហុកចំហុយ ដាក់សម្រាប់អ្នកចូលចិត្ត
វិធីធ្វើ
  1. ដំបូងយកគល់ស្លឹកគ្រៃ និងរំដេងដាក់ចូលទៅក្នុងឆ្នាំងខ្ទះរួចហើយលីងវាឲ្យឈ្ងុយដួសទុកសិន បន្ទាប់មកដាក់ស្លឹកក្រូចសើចចូលវិញម្តងលីងឲ្យឈ្ងុយដូចគ្នាដែរ។
  2. យកគល់ស្លឹកគ្រៃ រំដេង និងស្លឹកក្រូចសើចដែលបានលីងឈ្ងុយហើយមកដាក់ចូលក្នុងត្បាល់ បន្ទាប់់មកបុកវាឲ្យម៉ដ្ឋ។
  3. យកសាច់ជ្រូកចិញ្ច្រាំដាក់ចូលក្នុងឆ្នាំងរួចហើយរំលីងវារហូតទាល់តែសាច់ឆ្អិន (រំលីងតែសាច់មួយមុខ)។
  4. ត្រូវមានចានធំមួយដាក់សាច់ជ្រូករំលីងឆ្អិន, ពោះជ្រូកហាន់, គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច (បុករួច), ខ្ទឹមស, ខ្ទឹមក្រហម, ទឹកត្រី, ស្ករស, ប៊ីចេង, ប្រហុក(សម្រាប់អ្នកចូលចិត្ត) និងច្របាច់ក្រូចឆ្មាដាក់ រូចហើយច្របល់បញ្ចូលគ្នា។
  5. បន្ទាប់មកទៀតត្រូវដាក់អង្ករលីង ច្របល់បញ្ចូលគ្នាឲ្យសព្វរួចហើយចាំដាក់ជីរណាច្របល់បញ្ចូលដែរ ជាចុងក្រោយដាក់ជីនាងវង និងជីសាំងឃុំពីលើទុកញ៉ាំផ្ទាប់ជាការស្រេច៕

របៀបធ្វើ ឡាបសាច់ជ្រូក Reviewed by Mong Kul on 8:03 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.