សាហាវមែន! បន្ទាប់ពីសួរចម្លើយ ក្រុមចោរប្លន់ បាញ់សម្លាប់ កក្រើកខេត្តកំពត និងខេត្តកែប ចង់តែ…!
(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់អង្គភាព នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះថា ក្រោយពីសួរចម្លើយពេញមួយយប់ ក្រុមចោរប្លន់នៅខេត្តកំពត និងខេត្តកែប ដែលបង្ក្រាបបានម្សិលមិញនោះ បានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់បាន៩លើករួចមកហើយ តាំងពីឆ្នាំ២០១៤មកម្ល៉េះ។
ចំពោះសកម្មភាពប្លន់ទាំង៩លើក ពួកបាននិយាយថា ធ្លាប់បាញ់សម្លាប់ជនរងគ្រោះ និងយកទ្រព្យសម្បត្តិបានយ៉ាងច្រើនទៀតផង។
លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់យ៉ាងលម្អិត យ៉ាងដូច្នេះថា៖
- លើកទី១៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ ប្លន់អ្នកដូរលុយនៅផ្សារលក ក្នុងភូមិលក ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។
- លើកទី២៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ប្លន់ផ្ទះឈ្មោះ អេង សេង ភេទប្រុស អាយុ៥៦ឆ្នាំ ជាបុគ្គលិកអណ្តែតពេទ្យ៣១៧ តេជោអភិវឌ្ឍន៍ និងប្រពន្ធឈ្មោះ ទៀង សារិន អាយុ៥៥ឆ្នាំ ជាបុគ្គលិកពេទ្យ៣១៧ នៅភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ហើយបានកាប់នឹងពូថៅ៩ពូថៅ បណ្តាលឲ្យ ឈ្មោះ អេង សេង ស្លាប់នៅក្បែរជញ្ជាំងក្រៅផ្ទះ រីឯ ទៀង សារិន របួសធ្ងន់។
- លើកទី៣៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ប្លន់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ជនរងគ្រោះ ឈ្មោះ មុយ ឃិ អាយុ៦៨ឆ្នាំ ដីដែលធ្វើផ្ទះក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ប៉ុន្តែចុះឈ្មោះស្នាក់នៅភូមិ ព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
- លើកទី៤៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្លន់ម៉ូតូ នៅតាមផ្លូវលេខ៣ ខាងលិចកំពត ក្បែរព្រំប្រទល់ក្រុង និងទឹកឈូ ក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ជនរងគ្រោះឈ្មោះ វង្ស សៀក ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិរលួស ឃុំបឹងទូក បាញ់របួសកំភួនដៃឆ្វេងធ្លាយ (ត្រូវគ្រាប់កាំភ្លើង) និងជនរងគ្រោះម្នាក់ទៀតឈ្មោះ អ៊ិន ក្រូច ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិរលួស ឃុំបឹងទូក របួសថ្ងាស និងក្បាល ដោយត្រូវចោរកាប់ នឹងពូថៅ។
- លើកទី៥៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ប្លន់សម្លាប់ នៅភូមិអង្គ្រង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ជនរងគ្រោះឈ្មោះ ភឹម ខន ភេទប្រុស អាយុ៦០ឆ្នាំ ជាជនពិការជើង ផ្ទះនៅភូមិធ្នង់ ឃុំប្ញស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច មានដីស្រែ និងដីភូមិ នៅភូមិអង្គ្រង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ដោយជនល្មើសវាយ និងកាប់ បណ្ដាលស្លាប់នៅនឹងកន្លែង រីឯកូនស្រីបានវាយរបួសធ្ងន់ និងចងភ្ជាប់ជាមួយខ្មោចឪពុក។
- លើកទី៦៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ប្លន់ម៉ូតូរបស់ឈ្មោះ លាង លេងប៉ុង ភេទប្រុស២៣ឆ្នាំ នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ។
- លើកទី៧៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ប្លន់យកម៉ូតូនៅចំណុចមុខមណ្ឌលសុខភាព ប៊ុនរ៉ានី ហ៊ុនសែន ក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូ បានបាញ់ទៅលើ ជនរងគ្រោះ ឈ្មោះ ថោង ប៊ុនធិន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិកើតហេតុ ត្រូវគល់ភ្លៅស្ដាំ។
- លើកទី៨៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ប្លន់ម៉ូតូនៅចំណុចផ្លូវលំគ្រួសក្រហមចេញពីផ្លូវបេតុង រោងចក្រ ស៊ីម៉ងត៍ K-Cement ចំងាយប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ដោយបាញ់៣គ្រាប់ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ពៅ ដេវ៉ា ត្រូវពោះ របួសធ្ងន់។
- លើកទី៩៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ប្លន់លើកចុងក្រោយ នៅតាមផ្លូវលំជាប់ជើងភ្នំត្នោត ក្នុងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ជនរងគ្រោះឈ្មោះ រុំ រ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិទួល ឃុំល្បើក ស្រុកឈូក ដោយបានបាញ់ជនរងគ្រោះ១គ្រាប់ របួសត្រគាកឆ្វេងបៀមគ្រាប់។
យ៉ាងណាមិញលោកស្នងការ បានឲ្យដឹងថា «កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ យើងបានចាប់ជនសង្ស័យឈ្មោះ លឹម ភី អាយុ៣៧ឆ្នាំ ជាគូកនរបស់ក្រុមចោរនេះ បច្ចុប្បន្នកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកំពត។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថា ក្រោយបង្ក្រាបបាន កម្លាំងជំនាញដកហូតវត្ថុតាងអាវុធខ្លី K59 មួយដើម បង់១ និងគ្រាប់៩គ្រាប់ ម៉ូតូ Honda Dream C125 ឆ្នាំ២០០៩ មួយគ្រឿង ពាក់ស្លាក់លេខភ្នំពេញ1AK-4747 ដែលលោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ និងលោកឧត្តមសេនីយ៍ទោ ង៉េង ជួរ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំចាប់យកវត្ថុតាងទាំងនេះ។ រីឯម៉ូតូដែលប្លន់នៅកំពង់ស្ពឺនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ រក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ជាមួយគ្នានោះ លោកស្នងការបន្ថែមថា បក្ខពួក២ដែលបង្ក្រាបបាននៅពេលនេះទី១៖ឈ្មោះ ម៉ៅ គឹមអេង ហៅចន មានដីកាចាប់ខ្លួន របស់តុលាការកំពតរឿងប្លន់សម្លាប់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិអង្គ្រង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច និងទី២៖ឈ្មោះ ចាន់ រត្ន័ មានដីកាចាប់ខ្លួនរបស់តុលាការកំពត រឿងប្លន់សម្លាប់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នៅភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ខេត្តកំពត និងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការគ្នា តាមចាប់ខ្លួនបានម្នាក់នៅមុខអធិការដ្ឋាននគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់ពីប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច និងម្នាក់ទៀតត្រូវចាប់ខ្លួននៅគល់ស្ពានស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
ប្រភព៖ Fresh News

Reviewed by Mong Kul
on
3:34 PM
Rating:
No comments: