របៀបធ្វើ ស៊ុបស៊ូគី
គ្រឿងផ្សំ
- ឆ្អឹងជំនី ២៥០ក្រាម
- ឆៃថាវ ១មើម
- បន្លែ(ស្ពៃបូគោ ត្រកួន ស្ពៃខ្មៅ….) ៥០០ក្រាម
- បង្គា ២៥ក្រាម
- ផ្សិត ២០០ក្រាម
- ស្លឹកត្រជៀកកណ្តុរ ២៥ក្រាម
- មីស៊ួ ៣ដុំ
- សាច់បន្ថែម(តាមចំណូលចិត្ត ឧ.សាច់ជ្រូក) ២៥០ក្រាម
- ខ្ទឹមស ១២កម្ពឹស
- អំបិល ២ស្លាព្រាកាហ្វេ
- ប៊ីចេងមួយស្លាព្រាកាហ្វេ
- ទឹកត្រី ៥ស្លាព្រាបាយ
- ស្ករសកន្លះស្លាព្រាបាយ
- ស៊ុត មួយគ្រាប់
- ទឹកប្រេងខ្យង ៣ស្លាព្រាបាយ
- ទឹកម្ទេសដប ២០០មីលីលីត
- ខ្ទឹមក្រហមត្រាំ ២ទៅ៣មើម
- ស្លឹកជីវ៉ាន់ស៊ុយមួយដើម
- ល្ងស ៥០ក្រាម
វិធីធ្វើ
- ជាដំបូងអ្នកត្រូវកាត់ឆ្អឹងជំនីប្រវែង ១តឹកព្រមទាំងលាងសម្អាតឲ្យស្អាត។ឆៃថាវត្រូវកោសសម្បកនឹងសម្អាតឲ្យស្អាតបន្ទាប់មកកាត់ទទឹងៗកម្រាស់ ១ឬ ២សង់ទីម៉ែតទុកមួយអន្លើ។
- បន្លែត្រូវកាត់ប្រវែង ១តឹក។ ចំណែកបង្គាត្រូវបកសំបកនឹងលាសសម្អាតឲ្យស្អាត។ ផ្សិតត្រូវកាត់ជើងដែលនៅក្បែរដីចោលនិងលាងសម្អាតឲ្យស្អាត។ ស្លឹកត្រជៀកកណ្តុរត្រូវត្រាំទឹកឲ្យរីកនិងកាត់កម្ទិចឈើដែលនៅជាប់នោះចេញឲ្យស្អាត។ មីស៊ួត្រូវត្រាំទឹកឲ្យរីកនឹងកាត់ប្រវែង ២ តឹកទុកមួយអន្លើ។ សម្រាប់សាច់ដែលបន្ថែមនោះអ្នកគួហាន់ជាបន្លាះស្តើងៗ។
- ជាបន្តមកទៀតត្រូវដាក់ដាំទឹករំងាស់ឆ្អឹងជំនីដាក់និងឆៃថាវចូលព្រមទាំងដំខ្ទឹមសប្រហែល៣ទៅ៤កម្ពឹសរួមទាំងដំខ្ទឹមក្រហមត្រាំចូលក្នុងទឹកស៊ុបរងចាំរយះពេល ១ម៉ោង។
- មួយម៉ោងក្រោយសូមបន្ថែមអំបិលមួយស្លាព្រាកាហ្វេ,ប៊ីចេងមួយស្លាព្រាកាហ្វេ,ទឹកត្រី ៥ស្លាព្រាបាយ,ស្ករសកន្លះស្លាព្រាបាយរងចាំមួយរំពុះ។នៅពេលញ៉ាំបន្ថែមបន្លែ,សាច់បន្ថែម,បង្គា,ផ្សិត,ត្រជៀកកណ្តុរចូលកូរឲ្យសព្វរួចបន្ថែមមីស៊ួព្រមទាំងគោះស៊ុតចូលមួយគ្រាប់ចូលជាការស្រេច។
- ដំណាក់កាលនេះអ្នកគួតែធ្វើទឹកជ្រលក់ចំណែកវិធីធ្វើទឹកជ្រលក់គឺ ដាក់ខ្ទឹមសព្រមទាំងខ្ទឹមក្រហមត្រាំដែលនៅសល់,ទឹកម្ទេសដប,ទឹកប្រេងខ្យង,ព្រមទាំងអំបិលមួយស្លាព្រាកាហ្វេចូលក្នុងម៉ាស៊ីនក្រឡុកមួយហើយធ្វើការក្រឡុកឲ្យម៉ត់ចូលគ្នាបន្ថែម ល្ងសនឹងស្លឹកជីវ៉ាន់ស៊ុយចូលកូរចូលគ្នាឲ្យសព្វរូចជាកាស្រេច។
របៀបធ្វើ ស៊ុបស៊ូគី
Reviewed by Mong Kul
on
8:55 PM
Rating:
No comments: