របៀបធ្វើ ជ្រក់ត្រកួន
ត្រកួន គឺជាបន្លែមួយប្រភេទដែលសម្បូរនូវសាធាតុដែក និងមានសារៈសំខាន់សម្រាប់ស្ត្រីដែលមានផ្ទៃពោះ។ ហេតុនេះយើងខ្ញុំសូមនាំជូននូវមុខម្ហូបម្យ៉ាង ដែលគេឲ្យឈ្មោះថា ជ្រក់ត្រកួន វាត្រូវបានកែឆ្នៃចេញពីត្រកួន និងការ៉ុត ជាពិសេសមានរស់ជាតិឆ្ងាញ់ពិសារ។
គ្រឿងផ្សំ
- ត្រកួនស្រស់ ៣០០ ក្រាម
- ការ៉ុតមួយមើមតូច
- អំបិលមួយចុងស្លាព្រាកាហ្វេ
- ក្រូចឆ្មា
- ខ្ទឹមក្រហម ២មើម
- ខ្ទឹមស ៣ទៅ៤កម្ពឹស
- ប៊ីចេងកន្លះស្លាព្រាកា្វហ្វេ
- ស្ករសមួយស្លាព្រាកាហ្វេ
វិធីធ្វើ
- ជាដំបូងអ្នកត្រូវយកត្រកួនមកស្រុះវាឲ្យទន់ជាមុនសិនបន្ទាប់មក ធ្វើការកាត់រឺសាប់វាឲ្យទៅជាសរសៃក៏បាន។
- បន្ទាប់មកទៀតត្រូវកោសសំបកការ៉ុត នឹងលាងទឹកឲ្យស្អាត បន្ទាប់មកកាត់វាជាកង់ៗ ប្រវែង ២ ទៅ ៣ ត្នាំងដៃ រួចហើយធ្វើការឈូសវាជាសរសៃទុកមួយអន្លើ។
- ជាបន្តរមកទៀតអ្នកត្រូវហាន់ខ្ទឹមក្រហមជាបន្ទះស្តើងៗនឹងចិញ្ច្រាំខ្ទឹមស។
- យកត្រកួនការ៉ុត ខ្ទឹមសចិញ្ច្រាំនឹងខ្ទឹមក្រហមមកលាយបញ្ចូលគ្នារួចបន្ថែម អំបិលមួយចុងស្លាព្រាកាហ្វេ ប៊ីចេង កន្លះស្លាព្រាកាហ្វេ ស្ករសមួយស្លាព្រាកាហ្វេ ច្របល់គ្នាឲ្យសព្វចូលគ្នាជាបន្តមកទៀតបន្ថែមក្រូចឆ្មាចូល កូរអោយសព្វភ្លក់មើលជួល្មមតាមចំណូលចិត្តអ្នក។
- អ្នកអាចទុកមួយស្របក់ដើម្បីឲ្យជាតិជូចូលគ្នាសព្វរឺអាចដាក់ ក្នុងកែវគ្របឲ្យជិតទុកក្នុងទូទឹកកកទុកបានយូ៕
របៀបធ្វើ ជ្រក់ត្រកួន
Reviewed by Mong Kul
on
7:52 PM
Rating:
No comments: