Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀប​ធ្វើ ចាហួយដូង

គ្រឿងផ្សំ
  • ម្សៅចាហួយ ១ ស្លាព្រាបាយកន្លះ
  • ស្ករស ២ ស្លាព្រាបាយ
  • អំបិល មួយ​ចឹប
  • ដូងខ្ចី ១ ផ្លែ
  • ខ្ទិះដូងដំបូង មួយកូនចាន
វិធីធ្វើ
  1. ដំបូង​អ្នក​ត្រូវ​ជិត​សំបក​ដូង​ជា​មុន​សិន បន្ទាប់​មក​​​ធ្វើការកាប់​មុខ​ដូង​ដើម្បី​យក​ទឹក​ចេញ​ ប៉ុន្តែ​ប្រយ័ត្នកុំឲ្យ​ដាច់​ដើម្បី​ទុក​ជា​គម្រប ហើយ​​ប្រើ​ក្នោស​កោស​យក​សាច់ចេញ។
  2. បន្ទាប់​ពី​កោសាច់ចេញ​រួច​ អ្នក​ត្រូវ​ចាក់​ទឹក​នោះ​ចូល​ទៅ​ក្នុង​ឆ្នាំង​មួយ បន្ទាប់​មក​ ចាក់​ អំបិល ស្ករ ព្រម​ទាំង​ចាហួយ​មួយ​ស្លាព្រា​ចូល កូរឲ្យ​សព ​ហើយ​យក​ទៅ​ដាក់​​ដាំ​ឲ្យ​ពុះ នៅ​ក្នុង​អំឡុង​ពេល​ដាំ​អ្នក​ត្រូវ​កូរ​វា​ឲ្យ​ជាប់​​ដើម្បី​កុំ​ឲ្យ​វាកក​បាទ​ក្រោម។
  3. បន្ទាប់ពី​ដាំ​ពុះ​ហើយ អ្នក​ត្រូវ​យក​វាមក​ដាក់​ក្នុង​ដូង ហើយ​បន្ថែម​សាច់​ដូង​ដែល​អ្នក​កោស​ទុក​នោះ​ចូល​ រង​ចាំ​ឲ្យ​ចាក់ខ្ទិះរងចាំ​ឲ្យ​ត្រជាក់​បន្តិច។
  4. បន្ទាប់​ពី​ចាក់​ចាហួយ​ចូល​ហើយ អ្នក​ត្រូវ​​ចាក់​ខ្ទិះដូង​ដំបូង​ចូល​ទៅ​ក្នុង​ឆ្នាំង ​រួច​បន្ថែមម្សៅ​ចាហួយដែល​នៅ​សល់​ចូល​កូរ​ឲ្យ​សព​ដាក់​ដាំ​ឲ្យ​ពុះ​។ 
  5. ធ្វើ​ការពិនិត្យ​មើល​ច​ហួយ​ដែល​មាន​នៅ​ក្នុង​ដូង​ឲ្យ​ប្រាកដ​ថា​រឹង​មុខ​លើ​អាច​ចាក់​ខ្ទិះ​បាន រួច​ធ្វើ​ការ​ចាក់ខ្ទិះ​ចូល​រង​ចាំ​ឲ្យ​ត្រជាក់​ ១០០ ភាគ​រយ​ជាការ​ស្រេច៕

របៀប​ធ្វើ ចាហួយដូង Reviewed by Mong Kul on 8:22 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.