របៀបធ្វើ នំពងមាន់ធូរេន
គ្រឿងផ្សំ
- ពងមាន់ ៤គ្រាប់
- ទឹកឃ្មុំ ឬ ទឹកស្ករ ៤០មីលីលីត្រ
- ប្រេងឆា ៤០មីលីលីត្រ
- ម្សៅមី (សំរាប់ធ្វើនំពងទា) ៣៦០ក្រាម
- ម្សៅនំបុ័ង ១២ក្រាម
- ទឹកដោះគោស្រស់ ៣២០មីលីលីត្រ
- អំបិល ១/២ ស្លាបព្រាកាហ្វេ
- ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ
- ស្ករស ៨០ក្រាម + ១ស្លាបព្រាបាយ
- ក្រែមពណ៌ស (whipping cream) ១ខាំ
- ធូរេន ១ខាំ
របៀបធ្វើ
- គោះពងមាន់ ដាក់ផ្នែកក្រហមក្នុងចានមួយ និងផ្នែកសក្នុងចានមួយផ្សេងទៀត។
- យកទឹកឃ្មុំ ឬ ទឹកស្ករ និងប្រេងឆាលាយជាមួយពងមាន់ផ្នែកក្រហម រួចវៃវាអោយម៉ត់ល្អ។ បន្ទាប់មកដាក់ម្សៅមី ម្សៅនំបុ័ង រួចវៃវាបន្តិច សឹមដាក់ទឹកដោះគោចូល វៃវាអោយម៉ត់ និងសព្វល្អម្តងទៀតទុកមួយអន្លើ។
- ដាក់អំបិលចូលក្នុងចានពងមាន់ផ្នែកស រួចវៃ (ដោយម៉ាស៊ីន) អោយម៉ត់ល្អ សឹមដាក់ទឹកក្រូចឆ្មា និងស្ករ៨០ក្រាម ចូលវៃអោយសព្វនឹងរលាយស្ករ រួចយកទៅលាយជាមួយម្សៅដែលលាយរួចខាងលើអោយសព្វ។
- យកម្សៅទៅចៀន ជាបន្ទះតូចល្មម (អាចលាបប្រេងឆាតិចៗ ប្រសិនបើខ្ទះរបស់អ្នកជាប់) អោយឆ្អឹនរហូតដល់អស់ម្សៅ។
- លាយស្ករ១ស្លាបព្រាបាយ ជាមួយក្រែម រួចវៃអោយសព្វ រួចដាក់ធូរេនចូលវៃអោយម៉ត់។
- យកល្បាយធូរេនលាបពីលើនំដែលចៀនឆ្អឹន មួយចំហៀង រួចយកនំមួយទៀតមកផ្អបគ្នាជាការស្រេច៕
អ្នកស្រី សុគន្ធារី
របៀបធ្វើ នំពងមាន់ធូរេន
Reviewed by Mong Kul
on
10:37 PM
Rating: