វិធីធម្មជាតិ ៨ ចំណុច ដើម្បីព្យាបាលអាការៈកន្ទួលចែងថ្ងៃ
បញ្ហាកន្ទួលស្បែកដោយសារកំដៅថ្ងៃក្តៅ អាចធ្វើអោយអ្នកមានសភាពរមាស់ និង ផលរំខាន ធ្វើអោយរាងកាយមិនស្រណុក ។
បញ្ហានេះបណ្តាលអោយបិទរន្ធញើស និង ក្រញេញបញ្ចេញជាតិខ្លាញ់លើស្បែក ។ អាការៈបែបនេះបណ្តាលមកពីស្បែកអ្នកបញ្ចេញញើស និង កកជាប់នៅត្រង់នោះ ដោយមិនបានធ្វើការថែរក្សាអនាម័យផងនោះ វាក៏បណ្តាលអោយឡើង បញ្ហាកន្ទួល និង រលាកនៅលើស្បែកតែម្តង ។
បញ្ហាកន្ទួលដោយសារកំដៅថ្ងៃនេះអាចកើតមានទៅលើមនុស្សគ្រប់វ័យ ជាពិសេសកុមារតូចៗ និង ទារក ។ ពួកគេងាយទទួលរងច្រើនជាងគេដោយសារ ក្រពេញបញ្ចេញញើសមិនទាន់វិវឌ្ឈន៍គ្រប់គ្រាន់ ហេតុដូច្នេះហើយវាងាយនឹងទទួលរងនូវបញ្ហាកើតកន្ទួលចែងថ្ងៃលើស្បែកនេះណាស់ ។ កត្តាអាកាសធាតុក្តៅហើយសើម ក៏អាចធ្វើអោយស្ថានភាពកន្ទួលស្បែកកើតញឹកញាប់ ។ ក្រៅពីអាការៈបញ្ចេញញើសច្រើន ការឆ្លងបាក់តេរី ពិសាស្រា ជក់បារី ពិសាអាហារសល់ ធ្វើការច្រើនម៉ោងមិនបានសំអាតខ្លួន និង ជីវិតស្ត្រេះក្នុងការរស់នៅ ក៏បណ្តាលអោយកើតបញ្ហាកន្ទួលនេះផងដែរ ។
ទោះជាកើតមានបញ្ហាទាំងនេះក្តីអ្នកអាចធ្វើការព្យាបាលតាមបែបធម្មជាតិដូចខាងក្រោម ៖
១. ប្រទាលកន្ទុយក្រពើ ៖
សារធាតុខាប់នៃប្រទាលកន្ទុយក្រពើអាចជួយកាត់បន្ថយបញ្ហាកន្ទួលរមាស់លើស្បែកបាន អ្នកគ្រាន់តែយកសារធាតុប្រទាលនេះទៅលាបលើបរិវេណស្បែកដែល រលាក កន្ទួល ជាការស្រេច ។
២. ម្សៅឈើចន្ទន៍ក្រស្នា និង ទឹកផ្កាកូឡាប ៖
យកម្សៅឈើចន្ទន៍ក្រស្នា ១ ស្លាបព្រាបាយ លាយជាមួយទឹកផ្កាកូឡាប ឫទឹកត្រជាក់ធម្មតាក៏បាន ។ កូរវាលាយអោយសព្វ រួចយកទៅលាបលើស្បែកដែល កន្ទួលរម៉ាស់ដោយកំដៅថ្ងៃ ។ ទុកចោលរយៈពេល ៣០ នាទី រួចងូតទឹកសំអាតចេញ ។ វិធីនេះត្រូវបានគេចាត់ទុកថាល្អបំផុត ។
៣. ផ្លែត្រសក់ ៖
ផ្លែត្រសក់ត្រូវបានគេស្គាល់ថាក៏មានប្រសិទ្ធភាពនិងល្បីខ្លាំណាស់ដែរក្នុងការជួយថែរក្សាសុខភាពស្បែក ។ វិធីដ៏ប្រសើរអ្នកអាចពិសាផ្លែត្រសក់អោយបាន ជារៀងរាល់ថ្ងៃ ឫចិតវាជាចំណិតស្តើងៗយកទៅបិទលើស្បែកដែលមានបញ្ហា ។
៤. ស្លឹកស្តៅ ៖
យកស្លឹកស្តៅមួយក្តាប់ដៃទៅបុកកិនអោយម៉ដ្ឋបន្តិច លាយជាមួយទឹក រួចយកល្បាយនេះទៅលាបលើស្បែក ទុកចោលរយៈពេល ៣០ នាទី មុននឹងលាង សំអាតដោយទឹកធម្មតាចេញ ។ ស្លឹកស្តៅក៏មានសារធាតុជួយកម្ចាត់បាក់តេរីបានយ៉ាងមានប្រសិទ្ធភាព និង ជួយព្យាបាលបញ្ហាកន្ទួលរមាស់ស្បែកផ្សេងៗបាន ផងដែរ មិនត្រឹមតែកន្ទួលដោយសារចែងថ្ងៃនោះទេ ។
៥. ម្សៅសូដា ៖
អ្នកអាចរកទិញនៅតាមទីផ្សារទំនើបៗបាន ដោយយកវាចំណុះ១ស្លាបព្រាបាយទៅលាយជាមួយទឹកក្តៅ១ពែងតូចល្មម ។ បន្ទាប់មកត្រូវយកក្រណាត់ដែល ស្អាតទៅជ្រលក់រួចយកទៅលាបលើបរិវេណស្បែកដែលបញ្ហាកន្ទួល ទុកចោលអោយបាន ៣ ទៅ ៥ នាទី ។ ក្រោយមក យកក្រណាត់នេះទៅជ្រលក់យកមក លាបម្តងទៀត អនុវត្តចុះឡើងៗរយៈពេល ៣០ នាទី ។ ដើម្បីទទួលបានលទ្ធផលប្រសើរ អ្នកគួរលាបអោយបាន ៣ ទៅ៤ ដងក្នុងមួយថ្ងៃ ។
៦. ដុំទឹកកក ៖
ដុំទឹកអាចជួយបន្ធូរបន្ថយអាការៈរមាស់ខ្លាំងៗបានបង្គួរដែរ ។ វិធីអនុវត្តអ្នកត្រូវយកដុំទឹកកកទៅលាបដូសលើស្បែកដែលរមាស់ខ្លាំង អោយបាន ពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ ។
៧. ដំឡូងឆៅ ៖
យកដំឡូងឆៅអ្វីក៏បានទៅចិតសំបកចេញ ចិតជាចំណិតស្តើងៗ យកទៅបិតលើស្បែកដែលមានបញ្ហាកន្ទួលរមាស់ ។ ធ្វើការញឺថ្មមៗនៅលើបរិវេណត្រង់ ស្បែកដែលបិតនឹងកាកដំឡូង ។ ការធ្វើដូច្នេះវានឹងជួយកាត់បន្ថយអាការៈរមាស់បានរហ័ស ។

៨. ផ្លែឳឡឹក ៖
យកសាច់ផ្លែឳឡឹក កៀរគ្រាប់ចេញ យកតែសាច់ ច្របាច់អោយទ្រោមបន្តិចយកទៅលាបពកលើស្បែកដែលរមាស់ ឫអ្នកអាចពិសាទឹកឳឡឹកអោយបានញឹកញាប់ក៏បានក្នុងមួយថ្ងៃ ដើម្បីបំពេញជាតិទឹកដល់ស្បែក ហើយការយកសាច់ឪឡឹកមកលាប គឺអាចជួយកាត់បន្ថយអាការៈឈឺរមាស់បានភ្លាមៗ ។
ចំណុចបន្ថែមគួរស្វែងយល់ ៖
ជៀសវាងអេះស្បែកដែលរមាស់ព្រោះវានឹងបង្ករអោយឆ្លងមេរោគបាក់តេរីចូលទៅក្នុងស្រទាប់ស្បែកបន្ថែម ដែលអាចបង្ករអោយអាការៈរមាស់កាន់តែធ្ងន់ធ្ងរ ។
ជៀសវាងត្រូវកំដៅថ្ងៃ និង ពន្លឺដែលក្តៅខ្លាំង និងត្រូវស្ថិតក្នុងមជ្ឈដ្ឋានរស់នៅដែលមានបរិយាកាសត្រជាក់ៗ
ត្រូវស្លៀកសម្លៀកបំពាក់ណាដែលស្រាលៗ ដើម្បីអោយមានខ្យល់ចេញចូលទៅប៉ះស្បែក
ពិសាទឹកអោយបានច្រើន ជាពិសេសនៅរដូវក្តៅ និង ពិសាបន្លែឫផ្លែឈើអោយបានច្រើនផងដែរ ។
បញ្ហាកន្ទួលរមាស់ដោយចែងថ្ងៃជាទូទៅបាត់ទៅវិញក្នុងរយៈពេល ៧ ថ្ងៃ ប្រសិនបើបានព្យាបាលតាមវិធីខាងលើ ។ ប៉ុន្តែប្រសិនបើអនុវត្តទៅមិន បានធូរស្រាល និង ពិនិត្យទៅឃើញថាស្បែកអាចមានការឆ្លងមេរោគណាមួយ អ្នកត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យហើយ ៕
ប្រភព៖ ប្រជាប្រិយ

Reviewed by Mong Kul
on
11:28 PM
Rating: