របៀបធ្វើ ស្ងោរស៊ុបកន្ទុយជ្រូក
ស្ងោរស៊ុបកន្ទុយជ្រូក ជាស៊ុបសម្រាប់ប៉ូវកំលាំង និងមានប្រយោជន៍ជាច្រើនសម្រាប់អ្នកដែលដេកកកិតធ្មេញគ្នា គឺស៊ុបនេះអាចជួយមិនអោយមានបញ្ហានេះកើតឡើងទៀត។ ខាងក្រោមនេះគឺជារបៀបធ្វើ ស្ងោរស៊ុបកន្ទុយជ្រូក ៖
![]() |
គ្រឿងផ្សំ
- កន្ទុយជ្រូក ៥ ខាំ (តាត់ជាដុំៗ)
- ទឹកត្រី ២ ស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រាបាយ
- អំបិលបន្តិច
- ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
- ទឹក ៧០ មីលីលីត្រ
- ការ៉ុត ១ មើមតូច (ចិត្តអោយស្អាត កាត់ជាដុំ)
- តំឡូងបារាំ ១ ដុំតូច (ចិត្តអោយស្អាត កាត់ជាដុំ)
- ឆៃថាវ ១ មើមតូច (ចិត្តអោយស្អាត កាត់ជាដុំ)
- ខ្ទឹមស ៤ កំពឹស (ដំអោយបែក)
- ខ្ទឹមក្រហម ១ ដុំ (ដំអោយបែក)
- រំដេង ១ ដុំតូច (ដំអោយបែក)
- គល់ស្លឹកគ្រៃ ១ គល់ (តាត់ខ្លីៗ ដំអោយបែក)
- ប្រេងឆា ១ ស្លាបព្រាបាយ
- ស្លឹកខ្ទឹម
របៀបធ្វើ
- ដាំប្រេងឆាអោយក្តៅ ដាក់ គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម និង ខ្ទឹមសឆាអោយឈ្ងុយ។
- ដាំទឹកអោយពុះ ដាក់អំបិល ស្ករ ទឹកត្រី ម្សៅស៊ុប និងគ្រឿងឆាចូលទុកអោយពុះ សឹមដាក់ សាច់ និងបន្លែចូលរំងាស់អោយផុយ ប្រហែល ៣០នាទី ទៅ ១ ម៉ោង បើរីងទឹកអាចដាក់ទឹកថែម ក្នុងអំឡុងពេលរំងាស់ ត្រូវឧស្សាហ៍ដួសពពុះចោល។
- ពេលញុំា ដួសដាក់ចាន រោយស្លឹកខ្ទឹមពីលើជាការស្រេច៕
* បើចូលចិត្តអាចបន្ថែមខ្ទឹមបំពងពីលើ កាន់តែឈ្ងុយ។
អ្នកស្រី សុគន្ធារី
របៀបធ្វើ ស្ងោរស៊ុបកន្ទុយជ្រូក
Reviewed by Mong Kul
on
12:08 AM
Rating:
Reviewed by Mong Kul
on
12:08 AM
Rating:

No comments: